ចុមខ្លាំងបាត់ ! ចតឡាននៅមុខផ្ទះគេហើយអាងមានកាំភ្លើងដក់មកគំរាមគេពេញនិង...! (មានវីដេអូ)
ស៊ីហៀង
-

 ម្ចាស់ផ្ទះមួយរូបដែលមានគណនីហ្វេសប៊ុកមួយឈ្មោះថាSokchamrong Riem គាត់គឺជាម្ចាស់គ្លីនិកពេទ្យធ្មេញមួយកន្លែងនៅក្រោយផ្សារដេប៉ូ គាត់បានជម្រាបទៅដល់ថ្នាក់លើ​ ព្រមទាំងសារធារណជននៅតាមរយៈបណ្តាញសង្គមឲ្យជួយដោះស្រាយបញ្ហារបស់ខ្លូន​បន្ទាប់ពីមាន មន្រ្តីនគរបាលថ្នាក់ វរសេនីយ៍ទោម្នាក់ ដែលតែងតែឈប់ចតរងរថយន្តនៅមុខផ្ទះខ្លួន និងថែមទាំងរករឿងក្រុមរបស់ខ្លួន រហូតទៅដល់មានការដកកាំភ្លើងមកគំរាមកំហែនិងបំភ័យទៀតផង។

​អ្នកស្រីដែលជាម្ចាស់ផ្ទះដែលមានគនណីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sokchamrong Riem ក៏បានធ្វើការសរសេររៀបរាប់នៅលើបណ្តាញគនណីរបស់ខ្លួនថា «« នាងខ្ញុំជាប្រជាពលរដ្ឋរស់នៅផ្ទះលេខ១៦B.ផ្លូវលេខ១៥៦សង្កាត់ផ្សារដេប៉ូ១​ ខណ្ឌទួលគោកសូមគោរពជម្រាបជូនដល់ឯកឧត្តម​ អគ្គស្នងការនគរបាលជាតិមេត្តាជ្រាប​ ក្នុងអំឡុងពេលរាត្រីថ្ងៃច័ន្ទទី២៦ខែវិច្ឆិកាឆ្នាំ២០១៨វេលាម៉ោង២៣:០០មានមន្ត្រីនគបាលថ្នាក់វរសេនីយ៍ទោម្នាក់មានឈ្មោះរ៉ាយុទ្ធ​ ជានគរបាលបម្រើការនៅនាយកដ្ឋានកណ្ដាលសន្តិសុខផ្ទៃក្នុងអគ្គស្នងការនគរបាលជាតិដោយក្នុងខ្លួនមានសភាពស្រវឹងជោគ​ ជិះរថយន្តម៉ាករង់រូវែ​ ស្លាកលេខ ភ្នំពេញ2V 0333 ពណ៌ស្ករមកឈប់មុខផ្ទះខ្ញុំបាទស្ទុះចូលមកវាយនឹងដកកាំភ្លើងខ្លីមួយដើមមកគម្រាមបុគ្គលិកខ្ញុំដល់ក្នុងផ្ទះ នឹងបានបង្កជារបួសស្នាមដល់បុគ្គលិកខ្ញុំដោយមិនដឹងរឿង ហេតុផល​ ជាលើកទី១​ នឹងពេលនេះជាលើកទី២​ អាស្រ័យដូចនេះសូមមត្តាឯកឧត្តមអគ្គស្នងការនគបាលជាតិក៏ដូចជាថ្នាក់ដឹកនាំក្នុងជួរនគរបាលជាតិ​ ជាពិសេសសម្ដេចទាំងពីរ​ សូមលោកមេត្តាជួយមើលកូនចៅផងរស់នៅក្បែរ​ មន្រ្ដីនគរបាលដែលមានចារឹកកោងកាចនឹងសាហាវ​ ធ្វើអោយប្រជាពលរដ្ឋរស់នៅម្ដុំទីតាំងកើតហេតុនោះមានភាពភ័យខ្លាចអំណាចលោក​ វរសេនីយ៍ទោ​ រ៉ាយុទ្ធនោះខ្លាំងណាស់​ ពេលខ្លះកណ្ដាលថ្ងៃត្រង់គាត់មានកាំភ្លើងក្នុងដៃកាន់ច្រងេងច្រងាង​ ក្នុងសម្លៀកបំពាក់មិនសមរម្យជានគរបាលជាតិឡើយខ្ញុំជារាស្រ្តមានការភិតភ័យខ្លាំងណាស់ គេគម្រាមបាញ់នឹងវាយដល់បុគ្គលិកខ្ញុំដោយប្រមាថដល់អាយុជីវិតហួសហេតុពេកហើយ សូមមេត្តាជួយស៊ែរអោយថ្នាក់លើគាត់បានដឹងផង ព្រោះថារឿងនេះកើតឡើងច្រើនដងហើយ ???នេះជាភាពគគ្លើនផ្ទុយទៅនឹងលក្ខណៈនគរបាលជាតិនឹងអនុសាសន៌ប្រមុខរដ្ធាភិបាលដែលអោយមន្ត្រីរាជការនឹងកងកម្លាំងទាំង២ ចេះស្រលាញ់រាស្ត្រថែទាំរាស្ត្រទុកដូចជាកូនជាចៅក្នុងមូលដ្ធានផងដែរ។???»» ។

សូមបងប្អូនទស្សនាវីដេអូទាំងអស់គ្នា៖