មកស្តាបក្មេងស្រីម្នាក់នេះ បានប្រលះ ចំៗកណ្តាលមុខតែម្តងជូនទៅដល់អ្នកដែលចេញឃ្លីបវីដេអូនិយាយរឿង ក្រុងព្រះសីហនុ...! (មានវីដេអូ)
ស៊ីហៀង
-

បន្ទាប់ពីអ្នកនាង ខ្ញុងបានបង្ហោះវីដេអូដែលនិយាយរៀបរាប់ពីភាពលំបាកលំបិនយ៉ាងខ្លាំងនៅពេលដែលអ្នកនាងបានទៅលេងនៅក្រុងព្រះសីហនុ ហើយមួយរយៈពេលកន្លងមកនេះរឿងនេះក៏បានផ្ទុះឡើងកក្រើកនៅអ្នកដែលនិយមប្រើប្រាស់នៅបណ្តាញសង្គម បានធ្វើការស៊ែរចែកចាយគ្នាយ៉ាងច្រើនកុះករ ក៏មានមហាជនខ្លះបានបញ្ចេញមតិគាំទ្រនិងមានខ្លះទៀត ក៏មិនពេញចិត្តទៅតាមការយល់ឃើញរបស់ខ្លួន។

ប្រធានដែលបងប្អូនមហាជនយកមកជជែកពិភាក្សាគ្នានាពេលនេះគឺពីតម្លៃផ្ទះសំណាក់នៅខេត្តកំពង់សោមក្រោយពេលដែលតារាកប្លែងអ្នកនាង ខ្ញុងបានបង្ហោះវីដេអូមួយនិយាយអំពីខេត្តកំពង់សោម។ស្រាប់តែពេលថ្មីនេះឃើញស្រីស្អាតម្នាក់ឈ្មោះ PichSourly បានបង្ហោះឃ្លីប​វីដេអូមួយដែលមានរយៈពេលប្រហែលជាជាង២នាទីប៉ុណ្ណោះ បានធ្វើឲ្យមានជនមានការចាប់អារម្មណ៍ជាខ្លាំង រហូតដល់មានគេស៊ែរតគ្នារហូតជាង២មុឺនដងទៅហើយ ត្រឹមរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ។

ស្រីស្អាតម្នាក់នេះបានលើកយកបញ្ហាខ្លះៗដែលកំពុងផ្ទុះល្បីខ្លាំងក្នុងប្រទេសកម្ពុជាយើងជាពិសេសនៅកំពង់សោមតែម្តង ក្នុងនោះអ្វីដែលពិសេសជាងនេះនោះ គឺគាត់ពូកែលេងទឹកមុខតែម្តង ទស្សនាប៉ុន្មានដងហើយក៏នៅតែមិនធុញទ្រាន់ដែរ។

ក្នុងវីដេអូនេះស្រីស្អាតរូបនេះលើកឡើងពីតម្លៃផ្ទះសំណាក់ ចំនូលប្រជាពលរដ្ឋខ្មែរក្នុងមួយឆ្នាំរកបានប៉ុន្មាន បញ្ហាចិនដែលមករស់នៅលើទឹកដីកម្ពុជា ព្រមទាំងបានលើកឡើងពីបញ្ហាជាច្រើនទៀតគួរឲ្យចាប់អារម្មណ៍។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថាអត្ថន័យនៅក្នុងឃ្លីបវីដេអូមួយនេះយ៉ាងណានោះ តោះសូមទៅទស្សនាទាំងអស់គ្នា៕