កាលពីថ្ងៃម្សិលមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុក លោក ហេង ឡុង បានបង្ហោះសារ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួនមានការភ្ញាក់ផ្អើល ក៏ដូចជាចូលមកខមិនរាប់ពាន់ស៊ែរ ទាក់ទិននិងរឿងដែលលោក គ្រូអាគ្គីនេត្រឲ្យចេញពីគុក ដោយនៅក្នុងគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានរៀបរាប់ថា "តើបងប្អូនគាំទ្រទេ បើខ្ញុំធានាគ្រូអាគីនេត្រចេញពីគុក? មួយជីវិតគាត់មានស្នាដៃតែក្នុងរឿង បន្តោងឆ្នាំងដី តែប៉ុណ្ណោះ កំព្រាឪពុកម្តាយតាំងមិនទាន់ដឹងក្តី លួចរៀនតាមបង្អួច លោកយាយគាត់បានយំប្រាប់ខ្ញុំហើយ។ បើបាន ៥000 share ខ្ញុំនឹងធានាគាត់ចេញ។ មនុស្សណាក៏ធ្លាប់ខុសដែរ តែសំខាន់មានឱកាសហើយកែរខ្លួនរឺអត់?"។

ភ្លាមនោះ លោក ផែង វណ្ណៈ បានរៀបរាប់ថា "រូបគាត់ធ្លាប់ធ្វើជាប៉ូលីសជាង៣០ឆ្នាំហើយ តែលោកមិនដែលជួបរឿងមួយនេះទេ ទាក់ទងរឿងលោក ហេង ឡុង សុំធានាអ្នកទោសចែកចាយគ្រឿងញៀនឲ្យនៅក្រៅឃុំ។

លោក ផែង វណ្ណៈ បានបន្តទៀតថា "លោកពិតជាសោកស្តាយណាស់ចំពោះលោក ហេង ឡុង ដែលធ្វើបែបនេះ នេះប្រសិនបើលោក ហេង ឡុង ជាអ្នកសរសេរបែបនេះមែន"។


បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា៖