ក្រោយពីរិះគន់ខ្លាំងពេក មន្ទីរវប្បធម៍ខេត្តព្រះសីហនុ បានចុះបិទទីតាំងផលិតផ្លាកយីហោមួយកន្លែង ដែលដំណើរការអាជីវកម្ម ដោយជនជាតិចិន ធ្វើផ្លាកយីហោជាអក្សរខ្មែរខុសអក្ខរាវិរុទ្ធ និងខុសពាក្យពេជន៍ជាច្រើន ដែលបង្កការឈឺក្បាល ដល់ប្រជាពលរដ្ឋ...!
-

ព្រះសីហនុៈ កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស្ថិតនៅជិតដីអតីតៈមន្ទីរសុខាភិបាល ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត និងមន្ទីរវប្បធម៍ និងវិចិត្រសីល្បៈខេត្តព្រះសីហនុ បានចុះពិនិត្យទីតាំងផលិតផ្លាកយីហោមួយកន្លែង ដែលដំណើរការអាជីវកម្ម ដោយជនជាតិចិន មិនទាន់មានច្បាប់អនុញ្ញាតនៅឡើយ និងបានធ្វើផ្លាកយីហោជាអក្សរខ្មែរខុសអក្ខរាវិរុទ្ធ ឬពាក្យពេជន៍មិនត្រឹមត្រូវ ហើយត្រូវបាននាំយកទៅដាក់តាំង តាមកន្លែងអាជីវកម្មមួយចំនួនមានកំហុសឆ្គង ដែលធ្វើអោយពលរដ្ឋនិងមហាជនរិះគន់។  

ករណីនេះមន្ត្រីតម្រូវអោយកន្លែងផលិតនេះ ផ្អាកសកម្មភាពបណ្តោះអាសន្ន និងអោយស្នើសុំច្បាប់ ទៅកាន់អជ្ញាធរជាចាំបាច់ ហើយក្នុងករណីមិនអនុវត្តន៍តាមអជ្ញាធរ នឹងបិទអាជីវកម្មនេះទាំងស្រុង។ ចំពោះទីតាំងអាជីវកម្មមួយចំនួនទៀត ដែលមានសរសេរផ្លាកយីហោមិនត្រឹមត្រូវ ដូចជាផ្លាកយីហោមិនមានអក្សរខ្មែរ ឬសរសេរអក្សរខ្មែរតូចជាងអក្សរបរទេស ក៍ដូចជាការសរសេរផ្លាកយីហោខុសអក្ខរាវិរុទ្ធ ខុសពាក្យប៉ះពាល់សីលធម៍សង្គមជាដើម មន្ត្រីក៍បានចុះអោយម្ចាស់អាជីវកម្មរុះរើនិងដកហូត រួចតម្រូវអោយកែប្រែត្រឹមត្រូវវិញជាបន្តបន្ទាប់ ៕