រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ ជុំវិញកង្វល់របស់​ពលរដ្ឋ រឿងនៅខេត្តព្រះសីហនុ ពាក់ព័ន្ធជនជាតិចិន រាជរដ្ឋាភិបាល កំពុងវិធានការដើម្បីពង្រឹង សន្ដិសុខ និងសណ្ដាប់ធ្នាប់
-

ភ្នំពេញៈ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា បានសេចក្ដីថ្លែងការណ៍មួយ ជុំវិញកង្វល់របស់ប្រជាពលរដ្ឋ ​នៅខេត្តព្រះសីហនុ ពាក់ព័ន្ធទៅនឹង ជនជាតិចិន។ បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការពង្រឹង សន្ដិសុខ សុវត្ថិភាព ក៏ដូចជា សណ្ដាប់ធ្នាប់សង្គម សម្រាប់បម្រើផលប្រយោជន៍សាធារណៈក្នុងតំបន់នោះ។ ជាក់ស្ដែង ក៏មានជនបរទេសដែលជាអ្នកទេសចរ ត្រូវបានឃាត់ខ្លួនជាបន្ដបន្ទាប់ និងបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ក្រោមការអនុវត្តច្បាប់របស់កម្ពុជា។ 

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីថ្លែងការណ៍ ដែលមាននៅខាងក្រោមនេះ