នេះជាមេរៀនសំរាប់នារីគ្រប់រូប...! បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីតេណាត់ នារីរងគ្រោះលក់គ្រឿងក្រអូប ឲ្យ​យក​ទឹកអប់​មក​លក់​ឲ្យ​ខ្លួន​ រួចប៉ុនប៉ងចាប់​រំលោភ​សេព​សន្ធ​វៈ តែ​មិនបាន​សម្រេច ព្រោះតែ....
-

ស្វាយរៀងៈ កាលពីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​ភូមិ​ចំការ​កោះ ឃុំ​សម្បត្តិ​មា​ជ័យ ស្រុករមាសហែក​ ខេត្តស្វាយរៀង។ ជនសង្ស័យ​ម្នាក់ មានឈ្មោះ​ ពេជ្រ អូន អាយុ២៤ឆ្នាំ មុខរបរ​បើករថយន្ដ​ដឹក​ដី រស់នៅ​ភូមិ​ឈើទាល ឃុំ​ដូង ស្រុក រមាសហែក។ ត្រូវបាន​សមត្ថកិច្ច​នគ​របាល រដ្ឋបាល​សម្បត្ដិ​មានជ័យ​ ឃាត់ខ្លួនតាម​ពាក្យបណ្ដឹង​របស់​ក្រុមគ្រួសារ​នារី​រងគ្រោះ (មិនបង្ហាញ់ឈ្មោះ) ​អាយុ១៩ឆ្នាំ មុខរបរ​លក់​គ្រឿងក្រអូប។ ពាក់ព័ន្ធនឹង​ករណី​ប៉ុនប៉ង​រំលោភ​សេព​សន្ធ​វៈ តែ​មិនបាន​សម្រេច។

នៅមុន​កើតហេតុ​ ជនសង្ស័យ​ឈ្មោះ ពេជ្រ អូន​ បានខ​ល​ទូរស័ព្ទ​ហៅ​រូបនាង​ ដែលមាន​មុខរបរ​លក់​គ្រឿងក្រអូប ដើម្បី​យក​ទឹកអប់​មក​លក់​ឲ្យ​ខ្លួន​ ដោយ​ណាត់ជួប​នៅ​វាល​ខាងកើត​ ភូមិ​ចំការ​កោះ ពេល​ជួបគ្នា ខណៈ​នាងនិង​ជនសង្ស័យ​ធ្លាប់​ស្គាល់គ្នា​ពីមុន​មកហើយ។ 

ជនសង្ស័យ​ក៏បាន​ទិញ​ទឹកអប់១ដប ហើយ​បាន​និយាយ​គ្នា​លេង​មួយសន្ទុះ ស្រាប់តែ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់​រូបនាង​ឱបថើប និង​សម្រាត​ខោ​ប៉ុនប៉ង​រំលោភ ប៉ុន្ដែ​ខណៈនោះ​ក្រុមគ្រួសារ​បានមក​ទាន់ ក៏​ចូលទៅ​ជួយបង្ក​ឲ្យ​ជនសង្ស័យ​ភ័យ ក៏​រត់ឡើង​ជិះ​ម៉ូតូ​ចេញទៅ​កន្លែង​ការដ្ឋាន​របស់ខ្លួន ក្នុងភូមិ​បិត​ទឹង​វិញ ហើយ​ឡើង​បើករថយន្ដ​ចេញ តែ​ត្រូវបាន​ប្អូនប្រុស​របស់​នាង​ ឈ្មោះ សៅ សេងហួ អាយុ១៥ឆ្នាំ បាន​យក​កាំបិត​វាយ​ទៅ​រថយន្ត​បណ្តាល​ឲ្យ​បែក​កញ្ជក់​ខាងឆ្វេង ទើប​ឈប់​រួច​ប្ដឹង​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដង។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​ នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ម្ប​ត្ដិ​មានជ័យ ដើម្បី​កសាង​សំណុំរឿង​តាមច្បាប់ ៕