អ្នកស្រី ម៉ម សុម៉ាលី ដែលជាប្រធានអង្គការ អាហ្វីស៊ីប ដែលបានជួយសង្គ្រោះកុមារកម្ពុជា ពីការរំលោភបំពានរាងកាយនិងផ្លូវភេទរាប់ពានកុមារ កាលពេលថ្មីៗនេះ អ្នកស្រីបានចែករំលែករឿងរ៉ាវដ៏គួរសង្វេគ និង កើតមានពិតក្នុងសង្គមកម្ពុជា ស្តីពីករណីរបស់ក្មេងស្រីមួយរូប ត្រូវម្តាយយកទៅលក់តាំងពីវ័យ ២ឆ្នាំ។ រីឯក្មេងម្នាក់ទៀត ត្រូវជីតាបង្កើតរបស់ខ្លួនរំលោភមិនលស់ថ្ងៃ។ នេះបើតាមអ្វី ដែលអ្នកស្រីសរសេរក្នុងគណនេយ្យហ្វេសបុករបស់ខ្លួនយ៉ាងដូច្នេះថា៖
បងប្អូនសំលឹងមេីលពួកគេដោយបេះដូង ហេីយគិតថាបេីពួកគេជាកូនរបស់អ្នក ជាសាច់ញាត្តិ របស់អ្នកតេីបងប្អូនត្រូវធ្វេីយ៉ា ?? កូនម្នាក់នៅកណ្តាលគេ ត្រូវបានម្តាយល់ក់តាំងពីរអាយុ ២ ឆ្នាំ នាងត្រូវបានគេជួញដូរបន្ត ៣ដំណាក់កាល ទៅប្រទេថៃ ហេីយបានប៉ូលីសសង្រោះមកនៅ អង្កការ Afesip Cambodia ឆ្នាំ 2014 សព្វថ្ងៃជម្ងឺ ផ្លូវចិត្តរបស់នាង មិនទាន់បានជានៅឡេីយទេ ត្រូវប្រេីរយះពេលយូរទេីបបានប្រសេីរ ហេីយម្យ៉ាងទៀតបេីសិនជាមានការស្រលាញ់ថ្នាក់ថ្មមពីរម្តាយ នាងអាចមានសង្ឃឹម ប៉ុន្តែអនិចារ្យ ម្តាយនាងមិនព្រមទទួលយកនាងវិញឡេីយ ?ចំណែកកូនម្នាក់ទៀត កេីតក្នុងគ្រួសារក្រីក្រដេីម្បីជីវភាព ពុកម្តាយទុកកូនអោយនៅជាមួយជីតាទាំងពីរនាក់ តែអនិច្ចារក្មេងកំសត់ទាំងពីរត្រូវបានជីតាតិរិឆ្ឆានរំលោភទាំងពីរនាក់បងប្អូនគ្មានថ្ងៃលស់ ? តេីពេលណាទៅទេីបមនុស្សអស់នេះមានធម៌ក្នុងខ្លួន ?