ទីក្រុងហ្វូគូស៊ីម៉ា (Fukushima) ប្រទេសជប៉ុន មិនត្រឹមតែជាទីក្រុងខ្មោច ដែលគេបោះបង់៨ឆ្នាំនោះទេ ក៏ជាទីក្រុងដែល....!!
-

អ្នកជំនាញថតរូបសញ្ជាតិអង់គ្លេសម្នាក់ គឺលោក James Galbraith បានធ្វើដំណើរទៅកាន់ទីក្រុងហ្វូគូស៊ីម៉ា (Fukushima) របស់ប្រទេសជប៉ុន ដែលជាទីក្រុងខ្មោច ឬត្រូវបានគេបោះបង់ចោលជាង៧ឆ្នាំមកហើយ។

ទីក្រុងនេះត្រូវបានគេហាមឃាត់មិនឲ្យនរណាចូលទៅទស្សនាជាដាច់ខាត បន្ទាប់ពីគ្រោះធម្មជាតិនៃរលកយក្សស៊ូណាមិ បង្កឡើងដោយការរញ្ជួយដីកម្រិត ៩រ៉ិចទ័រ កាលពីឆ្នាំ២០១១។ ក្រោយរងការវាយប្រហារ ដោយរលកយក្សស៊ូណាមិរួចមក វាបានបណ្តាលឲ្យរ៉េអាក់ទ័រនុយក្លេអ៊ែរខូចខាតស្ទើរតែទាំងស្រុង ដែលជាហេតុធ្វើឲ្យប្រជាជនជប៉ុនជាង១០ម៉ឺននាក់ ត្រូវបង្ខំចិត្តចាកចេញពីលំនៅដ្ឋានរបស់ខ្លួនដើម្បីរកកន្លែងមានសុវត្ថិភាព។

មនុស្សជាច្រើនដែលបានចេញពីទីក្រុងនេះហើយ គឺគ្មាននរណាម្នាក់វិលត្រឡប់មកវិញទេ ព្រោះពួកគេខ្លាចវិទ្យុសកម្មបង្កជំងឺមហារីក។ ផ្ទុយទៅវិញលោក James Galbraith បានចូលទៅថតរូបក្នុងទីក្រុងខ្មោចដ៏គ្រោះថ្នាក់នេះដូចជា ឡាន ម៉ូតូ​ កង់ មន្ទីរពេទ្យ ភោជនីយដ្ឋាន ផ្សារទំនើប ហាងទំនិញ សាលារៀន ផ្ទះសម្បែង ជាដើម ដែលត្រូវបានគេបោះបង់ចោល។

លោកបាននិយាយថា "ការដើរតាមផ្លូវ និងដើរតាមអគារទាំងអស់នោះ គឺពិតជាគួរឲ្យខ្លាចណាស់ ព្រោះបើគ្មានមនុស្សរស់នៅបែបនេះ គឺវាពិតជាងាយរងគ្រោះខ្លាំងណាស់"