ករណីអគ្គិភ័យ ឆាបឆេះរោងចិញ្ចឹមមាន់មួយកន្លែង យ៉ាងសន្ធោសន្ធៅ ក្នុងខេត្តកំពង់ស្ពឺ ងាប់មាន់ចំនួន ១,០០០ក្បាល បង្កភ្ញាក់ផ្អើលទាំងព្រឹក
-

កំពង់ស្ពឺៈ កាលពីវេលាម៉ោង៨ៈ១៥នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ មានករណីអគ្គិភ័យ ឆាបឆេះរោងចិញ្ចឹមមាន់មួយកន្លែង យ៉ាងសន្ធោសន្ធៅ ដែលមានម្ចាស់ឈ្មោះ ខឹម ចាន់ ភេទប្រុស អាយុ៣៩ឆ្នាំ និងមានប្រពន្ធឈ្មោះ សុខ ស្រីលី ភេទស្រី អាយុ៣៧ឆ្នាំ។ ហើយរោងនេះមានទំហំ៨ម៉ែត្រ គុណ៥០ម៉ែត្រ ធ្វើអំពីឈើ ដោយដំបូលមានប្រក់ស្បូវ ស័ង្កសី បណ្តាលឲ្យឆាបឆេះរោងមាន់អស់ទាំងស្រុង ម៉ាស៊ីនភ្លើង១គ្រឿង និងងាប់មាន់ចំនួន ១,០០០ ក្បាលឯណោះ ៕