អរគុណ បេន ...បេន ចំពោះកូនខ្មែរ មានតែអរគុណ ដែលលោកស្រលាញ់ និងលះបង់ខ្លាំងយ៉ាងនេះ ហើយវិដេអូមួយនេះ រឹតតែធ្វើឲ្យកូនខ្មែរទាំងអស់ពិតរំភើបខ្លាំងណាស់ចំពោះការលះបង់របស់លោក...(មានវិដេអូ)
-

តារាហ្វេសប៊ុកលោក តាន់ គឹមសួរ ដែលប្រិយជាច្រើនបានស្គាល់គាត់តាមរយៈ វិដេអូអប់រំជាច្រើន មិនថាជាវិដេអូអប់រំតែប៉ុនណោះទេ បងប្រុសគឺតែងតែ បង្ហាញសកម្មភាពជួយដល់បងប្អូនដែលកំពុងតែមានទុក្ខលំបាកថែមទៀតផង។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុសតាន់ គឺមសួរ ក៏បានលើកឡើងពីសកម្មភាពដ៏ជូរចត់របស់បេន ដេវីស (Ben Davis) និងសកម្មភាពនានា ដែល បេន បានធ្វើនៅក្នុងប្រទេសកម្ពុជា។ បេន ជាបុរសម្នាក់ ដែលបានចំណាយពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន មកលើប្រទេសមួយនេះ។ ការរៀបរាប់នេះពិតជា មិនអាចតបស្នងសងគុណដល់ គាត់(បេន)បានទេ ព្រោះអ្វីដែលគាត់កំពុងតែធ្វើនេះ ពិតជាធំធេងខ្លាំងចំពោះខ្មែរយើង។


យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុករបស់លោក តាន់ គឹមសួរ បានរៀបរាប់យ៉ាងដូច្នេះថា " ក្រោយពីទស្សនាវីដេអូឯកសារនេះហើយ ធ្វើឲ្យខ្ញុំយល់កាន់តែច្បាស់អំពីកម្រិតនៃការឆ្កួតរបស់លោក Ben Davisគឺមានភាពធ្ងន់ធ្ងរខ្លាំងណាស់ដែលោកសុខចិត្តយកជិវិតរបស់លោកទៅប្រថុយនិងលក់ផ្ទះលក់សម្បែង លក់ខ្ទេចលក់ខ្ទីអស់ហើយក្នុងការអភិរក្សព្រៃឈើនិងសត្វព្រៃខ្មែរ ផ្ទុយពីខ្មែរមួយចំនួនកំពុងតែព្យាយាមបំផ្លាញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកពិតជាឆ្កួតណាស់ តើក្នុងលោកនេះមានមនុស្សប៉ុន្មាននាក់ដែលឆ្កួតដូចលោកបែបនេះ? ភាពឆ្កួតរបស់លោកបានឆក់យកបេះដូងប្រជាជនខ្មែរទូទាំងប្រទេសហើយ លោកមិនឯកាទៀតទេ ភាពឆ្កួតរបស់លោកបានធ្វើឲ្យលោកក្លាយទៅជាវិរបុរសការពារព្រៃឈើរបស់ខ្មែរហើយ សូមបន្តភាពឆ្កួតនេះទៀតណា ពួកយើងមិនទុកលោកចោលទេ អរគុណគ្រប់យ៉ាងដែលលោកបានបូជាលះបង់ដើម្បីខ្មែរ???" សូមអរគុណទៅដល់ប្អូនស្រី Sam Tolaដែលបានផ្តល់វីដេអូដ៏អស្ចារ្យមួយនេះមក។


ជាចុងក្រោយលោក តាន់ គឹមសួរ ក៏បានលើកឡើងថា "ឈឺក្បាលខ្លាំង បើមានគេsponsorឆាកពិតជាល្អខ្លាំងណាស់ អាចសល់ថវិកាគួរសមជូនបេន???"។



មានវិដេអូ៖