ស្រស់ស្អាតណាស់...ទិដ្ឋភាពនៅលើភ្នំឪរ៉ាល់ ​ពិតជាស្រស់ស្អាតខ្លាំងណាស់...
-

បងប្អូនខ្មែរពិតជាបានស្គាល់ហើយមែន ចំពោះភ្នំមួយដែលមានឈ្មោះថា "ឪរ៉ាល់ " ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។ ជាក់ស្តែងនៅក្នុងហ្វេសប៊ុកមួយដែលមានឈ្មោះថា បាយ័នយូនីគ-Bayon Unique Photography បានរៀបរាប់ថា "អនុស្សាវរីយ៍កាលឡេីងភ្នំឪរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ។ វាពិបាកខ្លាំងតែពួកយេីងពិតជារំភេីបចិត្តមែនទែនដែលអាចបានឡេីងទៅដល់កំពូលភ្នំដែលខ្ពស់ជាងគេក្នុងស្រុកខ្មែរយេីង។ ធម្មជាតិនៅទីនោះពិតជាស្រស់ស្អាតខ្លាំងណាស់!"។


ពិតជារឿងមួយដែលមិននឹកស្មានថា ទិដ្ឋភាពនៅលើកំពូលភ្នំឪរ៉ាល់ នៅក្នុងខេត្តកំពង់ស្ពឺ ពិតជាស្រស់ស្អាតខ្លាំងណាស់។ យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកបងប្រុស តាន់ គឹមសួរ បានលើកឡើងថា "ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ជួបគ្នាម្តងទៀត ឱរ៉ាល់ដួងចិត្ត???"។


ប្រភព៖​ បាយ័នយូនីគ-Bayon Unique Photography