កំពុងតែជក់មាត់ផង សមត្ថកិច្ចទៅដល់ល្មម!! សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន
-

ភ្នំពេញ៖ នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យប្រសស្រី៤នាក់ នៅត្រង់ចំណុចភូមិ សែនសុខ០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ។

ប្រភពព័ត៌ពីសមត្ថកិច្ចបានឱ្យដឹងថា បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ជនសង្ស័យទី០១ ឈ្មោះ ឡុង សុផាននី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិ សែនសុខ០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី០២ឈ្មោះ ផល់ សុីណា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរបើកបរ ស្នាក់នៅផ្ទះជួលក្នុងភូមិ ០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី០៣ ឈ្មោះ ណុប ទាសា ភេទ ស្រី អាយុ ២៤ឆ្នាំមុខរបរ អ៊ុតសក់ នាក់នៅផ្ទះជួលក្នុងភូមិ ០៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី០៤ ឈ្មោះ សុខ ស្រីនិច ភេទ ស្រីអាយុ១៨ ឆ្នាំ ស្នាក់នៅភូមិប្រាំខ្នង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបន្តទៀតថា នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ កម្លាំនគរបាលរដ្ឋបាលប៉ុស្តិ៍ឃ្មួញបានទទួលការាយការណ៍ពីប្រជាពលរដ្ឋថាមានក្មេងប្រមូលផ្តុំគ្នានៅក្នុងផ្ទះជួលនៅ ក្នុងភូមិ ០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រជាពរដ្ឋមានការសង្ស័យក៏បានតេទូរសព័្ទទៅសមត្ថ ហើយកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនដង្ស័យបាន០៤នាក់ រួចក៏បាននាំខ្លួនមកធ្វើតេស្តទឹកនោម ឃើញមានផ្ទុកសារធាតុញៀន(វិជ្ជមាន)ហើយពួកគេបានសារភាពនៅចំពោះមុខសមត្ថកិច្ចទៀតនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនតែម្តងទៅ។ បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

ដោយៈ ភារ៉ា