តោះបងប្អូនជួយម្នាក់ មួយម៉ាត់មក តើឡានថ្លៃឬក៏មនុស្សថ្លៃ..! មេប្រចាំតំបន់នៅម្តុំ DN គាត់ទុកឡានបិទផ្លូវស្ទះគេ ពេលទៅសុំគាត់យកឡានចេញ គាត់ធ្វើមិនដឹងអត់ខ្វល់....(មានវីដេអូ)
-

កាលពីប៉ុន្មានម៉ោងមុននេះ មានគណនីហ្វេសបុករបស់បងប្រុសម្នាក់ មានឈ្មោះ Chan Sokvirak បានបង្ហោះវីដេអូហួសចិត្តមួយ ដោយគាត់បានសរសេរថា "មេប្រចាំតំបន់ !!! នៅម្តុំ DN គាត់ទុកឡានបិទផ្លូវស្ទះគេ។ ពេលទៅសុំគាត់យកឡានចេញ ព្រោះស្ទះគេជាប់ពេញនឹង គាត់ធ្វើមិនដឹងអង្គុយយោលអង្រឹងធ្វើធម្មតា ដល់ពេលទាញវីដេអូថត គាត់ខឹង គាត់ចង្អុលមុខ គាត់ថាចង់ថយហើយ តែយើងថតគាត់ ចឹងចតអោយជាប់នៅនឹងមើល។ សូមមើលក្នុងវីដេអូ ទម្រង់ឡានដែលស្ទះមិនមែនស្ទះខ្លីទេ បើប្រាប់គាត់ភ្លាមគាត់ជួយសារេឡានចេញក៏មិនថតដែរ តែនេះចាំជិត២០នាទីហើយ។ សូមកុំយកគំរូតាមគាត់។ សណ្តាប់ធ្នាប់ល្អកើតចេញពីខ្លួនយើង" ៕