បើចង់ខ្លាំងណាស់ដេកគុកទៅចឹង..! សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្វាយអំពារ ធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយពីចាប់អោបថើបលូកស្ទាបកេរ្តិ៍ខ្មាស់ក្មេងស្រី អាយុ១៦ឆ្នាំម្នាក់ នៅក្នុងផ្ទះរបស់ខ្លួន
-

កណ្តាលៈ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។ ជនសង្ស័យម្នាក់ មានឈ្មោះ ប៊ី សាំងឆ័ង ភេទប្រុស អាយុ៤០ឆ្នាំ (មានបណ្ណរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត) ផ្នែកជម្ងឺផ្លូវចិត្ត រស់នៅភូមិ.ឃុំកើតហេតុ មុខរបរលក់ចាប់ហួយ។ ត្រូវសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្វាយអំពារ ធ្វើការឃាត់ខ្លួន ក្រោយពីបុរសខាងលើបានអោបថើបលូកស្ទាបកេរ្តិ៍ខ្មាស់ក្មេងស្រីម្នាក់ មានឈ្មោះ ខ.ស.ត ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅឡឥដ្ឋ (ឈាង ធិសួរ) ។

តាមប្រភពសមត្ថកិច្ចបានឲ្យដឹងថាៈ មុនពេលកើតហេតុ ឈ្មោះ ហាវ ស្រីនិត និងជនរងគ្រោះ បានទៅផ្ទះជនសង្ស័យដើម្បីទិញអំបិល ពេលទិញរួចស្រាប់តែជនសង្ស័យចាប់ដៃជនរងគ្រោះចូលក្នុងផ្ទះ ហើយបានធ្វើសកម្មភាពឱបថើប និងស្ទាបអង្អែលដងខ្លួនជនរងគ្រោះ ក្នុងពេលនោះជនរងគ្រោះបានរើបំរះស្រែកយ៉ាងខ្លាំង ភ្លាមនោះដែរឈ្មោះ ហាវ ស្រីនិត បានមកច្រានជនសង្ស័យចេញរួចនាំ ជនរងគ្រោះដើរទៅឡឥដ្ឋ ដើម្បីប្រាប់មេការឡឥដ្ឋ ក្រោយមកមេការឡឥដ្ឋបានតេទូរស័ព្ទ និងនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលស្វាយអំពារតែម្តង។ ករណីខាងលើនេះ សមត្ថកិច្ចជំនាញយុត្តិធម៌ស្រុក សហការជាមួយប៉ុស្តិ៍ បានបញ្ជូនជនសង្ស័យ មកអធិការដ្ឋាននគរបាលស្រុកមុខកំពូល បន្តចាត់ការតាមនីតិវិធី ៕