រំភើបខ្លាំងណាស់ ! សមាជិកក្រុមរបស់ Exo បានចូលរួមរំលែកទុកដល់គ្រួសារក្រីក្រដែលកំពុងតែជួបការលំបាក់ដែលនៅក្នុងប្រទេសកម្ពុជា
ស៊ីហៀង
-

លោក  Park Chanyeol ដែលជាសមានជិកក្រុមរបស់ Exo លោកបានធ្វើឲ្យមានការភ្ញាក់ផ្អើលនិងកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ខ្លួនដែលនៅក្នុងប្រទេសកម្ពុជា  បន្ទាប់មកអ្វីដែលសំខាន់នោះនៅថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ២០១៨ កាលម្សិលមិញនេះ គឺជាថ្ងៃខួបកំណើតរបស់ខ្លួន បន្ទាប់ពិលោកបានធ្វើការជួបជំុអបអរសារទរ ជាមួយនិងសមាជិកក្រុមរបស់ខ្លួន និងអ្នកគាំទ្ររបស់ខ្លួន របស់ខ្លួនផ្ទាល់ដែលនៅក្នុងប្រទេស កូរ៉េខាងត្បូង យ៉ាងពោពេញទៅដោយភាពសប្បាយរីករាយយ៉ាងខ្លាំង។

ក្រោយមកលោក   Park Chanyeo ដែលជាសមាជិកក្រុម តារាកូរ៉េ ដ៏ស្រស់សង្ហារម្នាក់នេះបានធ្វើការចូលរួមបរិច្ចាគប្រាក់ផ្ទាល់ខ្លួណរបស់លោកមួយចំនួនដើម្បីជួយទៅដល់គ្រួសារក្រីក្រដែលកំពុងតែជួបការលំបាក់ដែលនៅក្នុងប្រទេសកម្ពុជា ទៀតផង។យោងតាមការបង្ហោះចែករំលែករបស់គណនីហ្វេសប៊ុកមួយ បានបង្ហោះរូបភាពកម្ពុជាទទួលបានជំនួយពី Chanyeol ធ្វើឲ្យអ្នកគាំទ្រ និងបងប្អូនខ្មែរជាច្រើនបង្ហាញក្ដីរីករាយ និងសរសើរដល់លោកជាខ្លាំង៕