អ្នកនាង ស្រី ម៉ុច បានលើកឡើងថា អ្នកណាក៍ចេះធ្វើខុស តែកំហុសខ្លះគឺមិនអាចលើកលែងបានទេ ព្រោះវាជាច្បាប់ដែលបានចែង ហើយក៍ត្រូវតែគោរពវាបើមិនដូច្នេះទេ គេគ្រប់គ្នាហ្នឹងមិនជឿលើច្បាប់ទៀតទេ
-

អតីតតារាស្រីសិចស៊ី អ្នកនាង ស្រី ម៉ុច ក៏បានបញ្ចេញមតិ ទាក់ទងទៅនឹង រឿងរបស់លោក ហេង ឡុង លើទណ្ឌិតពាក់ព័ន្ធរឿងគ្រឿងញៀន ល្បីចេះសិល្ប៍កាប់មិនមុតដុតមិនឆេះ ហៅ​គ្រូអាគី នេត្រ ដោយលោក ហេង ឡុងបានបង្ហោះសារនៅលើគណនីហ្វេសប៊ុក "មានបងប្អូនគាំទ្រទេ បើខ្ញុំធានា អាគីនេត្រចេញក្រៅឃុំ"។ 


នៅក្នុងរឿងចង់ធានា លោក អាគីនេត្រ នោះ អ្នកនាងស្រីម៉ុច បានបង្ហោះសារថា "សូមទោសគ្រប់គ្នាជាអ្នកគាំទ្របង ហើយខ្ញុំក៍សូមទោសបងផ្ទាល់ដូចគ្នា ។គ្រប់ពេលខ្ញុំគោរពការងាររបស់បងណាស់ តែលើកនេះខ្ញុំសុំបញ្ចេញមតិបន្តិចហើយបង ក្នុងនាមខ្ញុំជាប្រជាពលរដ្នម្នាក់ដែល ។ អ្នកណាក៍ចេះធ្វើខុសតែកំហុសខ្លះគឺមិនអាចលើកលែងបានទេ ព្រោះវាជាច្បាប់ដែលបានចែង ហើយក៍ត្រូវតែគោរពវាបើមិនដូច្នេះទេ គេគ្រប់គ្នាហ្នឹងមិនជឿលើច្បាប់ទៀតទេ ។ ហើយគាត់ជាប់គុកនេះវាល្អហើយសំរាប់កំហុសដែលគាត់បានធ្វើ ចឹងគាត់ហ្នឹងរៀនសូត្រនូវកំហុសរបស់គាត់ ហ្នឹងធ្វើអោយគាត់កែរខ្លួនទៅថ្ងៃក្រោយ ។ខ្ញុំគិតថាបងមិនបាច់ទៅធានាគាត់ដើម្បីអោយគាត់មកកែរខ្លួននៅខាងក្រៅទេ វាជាគំរូមិនល្អដល់អ្នកដ៍ទៃ ខ្ញុំដឹងថាបងមានទឹកចិត្តល្អ ចឹងកុំធ្វើអោយអ្នកដ៍ទៃមិនគោរពនៅទឹកចិត្តទាំងនោះ ។ គ្រឿងញៀនវាខ្លាំងជាងការស្លៀកសុិចសុីទៅទៀត បើតាមការយល់ដឹងរបស់ខ្ញុំ សូមទោសបងបើខ្ញុំនិយាយអ្វីខុសឆ្គងព្រោះខ្ញុំរៀនបានតិច ។ ហើយសង្ឃឹមថា account របស់បងមួយនេះត្រូវបានគេ hack ដូចរាល់ដងនៅពេល មានអីចំលែកៗ បងប្រាប់ថា ត្រូវបានគេ hack ? ព្រោះខ្ញុំមិនចង់អោយនណាម្នាក់បាត់ជំនឿលើបងទេ ព្រោះបងជាមនុស្សដែលខ្ញុំគោរព នូវរាល់សក្មភាពរបស់បងកន្លងមក ?"។


យ៉ាងណាមិញ នៅក្នុងរឿងរ៉ាវទាំងអស់នេះ ក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើន ក៏មានការងឿងឆ្ងល់ថា "ហេតុអីបានលោក ហេង ឡុង ចង់ធានា លោកគ្រូអាគី នេត្រ​ចឹង?


ប្រភព៖ Srey Mouch