ច្បាប់ចែងហើយ តែអ្នកដែលមិនគោរពមិនមែនរាស្រ្ដទេ គឺមន្ដ្រីក្នុងតំបន់! រថយន្តដឹកទំនិញធុនធំ ជាច្រើនគ្រឿង ដឹកឥវ៉ាន់សំពឹងសំពោងខ្ពស់មេឃ ឆ្លងកាត់ជាប់នឹងរបងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តែលោកអធិការខណ្ឌច្បារអំពៅ ហាក់ដូចជាមើលមិនឃើញរថយន្តធុនធំ ដែលដឹកជាប់នឹងរបងអធិការដ្ឋានខណ្ឌ
-

ភ្នំពេញៈ កាលពីវេលាម៉ោង៤ៈ១៨នាទីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចកែងផ្លូវលេខ៦២៨ ជាប់នឹងរបងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រថយន្តដឹកជញ្ជូនប្រភេទធុនធំ ដឹកឆ្លងកាត់ជាប់នឹងរបងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តែលោកអធិការខណ្ឌច្បារអំពៅ ហាក់ដូចជាមើលមិនឃើញរថយន្តធុនធំ ដែលដឹកជាប់នឹងរបងអធិការដ្ឋានខណ្ឌ ទាំងដែលរថយន្តទាំងនេះ ដឹកសំពីងសំពោង ខ្ពស់មេឃតែម្តង។

ក្នុងនោះដែរប្រជាពលរដ្ឋជាច្រើន បានអំពាវនាវទៅកាន់លោកអធិការនគរបាលខណ្ឌច្បារអំពៅ មេត្តាជួយចាត់វិធានការឲ្យបានតឹងរឹងផង កុំបណ្តែតបណ្តោយឲ្យរថយន្តទាំងនេះ បើកចូលមកក្នុងក្រុងពិសេសបើកផ្គើននៅជាប់របងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បែបនេះ ៕