ព័ត៍មានបន្ថែម! ទាក់ទិនរឿងរ៉ាវ ទិន្នន័យប្រអប់ខ្មៅ ក្នុងយន្តហោះរបស់ក្រុមហ៊ុន Lion Ari បានបង្ហាញថា មូលហេតុមកពីអ្នកបើកបរយន្តហោះ បានព្យាយាមប្រឆាំងជាមួយ....!
-

ឥណ្ឌូនេស៊ីៈ ទាក់ទិនរឿងរ៉ាវបន្ថែមទៀត ក្នុងយន្តហោះ Boeing 737 Max របស់ក្រុមហ៊ុន Lion Air ដែលបានធ្លាក់ចូលក្នុងសមុទ្រ Java ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៩ ខែតុលា កន្លងមកនេះ ដែលបានសម្លាប់មនុស្សសរុប១៨៩នាក់។ មានសេចក្ដីរាយការណ៍ថ្មីមួយទៀត ទិន្នន័យទៅនិងប្រអប់ខ្មៅ។ 

នេះបើយោងតាមសារព័ត៌មានបរទេស បានបង្ហាញថា អ្នកបើកបរយន្តហោះបានព្យាយាមប្រឆាំង ជាមួយនឹងម៉ាស៊ីនកុំព្យូទ័រ យ៉ាងខ្លាំងមុន នឹងយន្តហោះនោះធ្លាក់។ យោងតាមការស៊ើបអង្កេត និងទិន្នន័យដែល គេប្រមូលបានទាំងអស់បានបង្ហាញថា ប្រព័ន្ធហោះហើរ របស់យន្តហោះ បានបញ្ជូនព័ត៌មានខុសទៅកាន់អ្នកបើកបរ ហើយអ្នកបើកបរទាំងពីរនាក់មិនយល់ស្រប និងព្យាយាមប្រឆាំងជាមួយនឹងព័ត៌មានទាំងនោះ តែពុំបានផលនោះឡើយ។

បើតាមភស្តុតាងបានបង្ហាញថា យន្តហោះមួយគ្រឿងនេះ បានបំពាក់នូវប្រព័ន្ធមិនត្រឹមត្រូវមួយ តាំងពីពេលផលិតមកម្លេះ ដែលប្រព័ន្ធនោះគេហៅថា Maneuvering Characteristics Augmentation System។ ព្រោះតែភាពខុសប្រក្រតី នៃប្រព័ន្ធដ៏សំខាន់មួយនេះ ទើបធ្វើឲ្យយន្តហោះបញ្ជូនព័ត៌មានមិនត្រឹមត្រូវ ទៅកាន់អ្នកបើកបរ ហើយអ្នកបើកបរមិនអាចតវ៉ាប្រឆាំងនឹងព័ត៌មានទាំងនោះបានឡើយ ៕