ត្រឹមតែរយៈពេល២ម៉ោង ទីក្រុងស៊ីដនី របស់ប្រទេសអូស្ត្រាលី ត្រូវគ្រោះទឹកជំនន់វាយប្រហាររងការខូចខាត់ជាច្រើន ក្នុងនោះមានបុរសម្នាក់ គ្រោះថ្នាក់ចរាចរណ៍ស្លាប់ ដែលបណ្តាលមកពីទឹកជំនន់នេះដែរ...!
-

ប្រទេសអូស្ត្រាលីៈ កាលពីប៉ុន្មានថ្ងៃមុននេះ មានហេតុការណ៏គ្រោះធម្មជាតិដ៏រន្ធត់មួយ ដែលតម្រូវឲ្យពលរដ្ឋអូស្ត្រាលីជាង៥០០នាក់ បានអំពាវនាវសុំជំនួយសង្គ្រោះបន្ទាន់ ពីរាជរដ្ឋាភិបាល និងមន្រ្ដីក្នុងតំបន់ បន្ទាប់ពីព្យុះបានវាយប្រហារទីក្រុងស៊ីដនី និងតំបន់ក្បែរនោះ ដែលបណ្តាលឱ្យមានទឹកជំនន់ ការដាច់ចរន្តអគ្គិសនី និងការពន្យារពេលនៃការធ្វើដំណើរ។ នៅក្នុងគ្រោះទឹកជំនន់នេះដែល យ៉ាងហោចណាស់មនុស្ស ១១នាក់ត្រូវបានក្រុមអាជ្ញាធរ ជួយសង្គ្រោះពីយានយន្តដែលជាប់ក្នុងទឹកជំនន់នេះ ហើយក៏មានបុរសម្នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីទឹកជំនន់នេះដែរ។ 

ការិយាល័យឧតុនិយម របស់ប្រទេសអូស្រ្តាលី បាននិយាយថា វាជាអាកាសធាតុអាក្រក់បំផុត នៃកម្លាំងភ្លៀងត្រឹមតែ២ម៉ោងសោះ តែប្រៀបដូចជាភ្លៀងពេញមួយខែអញ្ចឹង ដែលវាបណ្តាលឱ្យមានការបំផ្លិចបំផ្លាញជាច្រើន។ ព្រោះចាប់តាំងពីខែវិច្ឆិកា ឆ្នាំ១៩៨៤មក។ អាកាសធាតុអាក្រក់នេះ បានធ្វើការបំផ្លិចបំផ្លាញ និងបានធ្វើឱ្យការធ្វើដំណើរទៅទីក្រុងធំៗជាច្រើន ត្រូវបានលុបចោល ឬពន្យារពេល រួមទាំងការហោះហើរជាង៥០ក៏ត្រូវបានខកខាន។ អាំងតង់ស៊ីតេនៃទឹកភ្លៀងនោះ គឺខ្លាំងមិនគួរឱ្យចង់ជឿដោយមានកម្លាំង ៩១មីលីម៉ែត្រ បានធ្លាក់ចុះក្នុងរយៈពេល៩០នាទី។ យ៉ាងណាមិញអាជ្ញាធរក៏បានអំពាវនាវ មិនឱ្យពលរដ្ឋបន្តធ្វើដំណើរទាំងអាកាសធាតុអួអាប់បែបនេះទេ ហើយពលរដ្ឋគួរតែមានការប្រុងប្រយ័ត្ន ជាមួយនឹងព្យុះដែលអាចមានជាបន្តបន្ទាប់ ៕