រោងចក្រផលិតកាបូបមួយកន្លែង ក្នុងសង្កាត់ព្រែកហូរ ត្រូវបានក្រុមចោរចូលលួចគាស់ឃ្លាំង រុះរើ កកាយ វាយទំលុះយកកុំព្យូទរ័ លុយកាក់ និងសម្ភារះមួយចំនួនទៀត បានដោយសុវត្ថិភាព មិនរំខានដល់លោកមេប៉ុស្តិព្រែកហូរឡើយ...(មានវីដេអូ)
-

កណ្តាលៈ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងរោងចក្រ FMF MANUFACTURING CO LTD ផលិតកាបូប ដែលស្ថិតនៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រុមចោរមួយក្រុុមមានគ្នាបួន ទៅប្រាំនាក់ បានធ្វើសកម្មភាព ចូលលួចគាស់ក្នុងរោងចក្រផលិតកាបូបទាំងកណ្តាលយប់ និងធ្វើសកម្មភាព រុះរើ កកាយ វាយទំលុះយកកុំព្យូទរ័ លុយកាក់ និងសម្ភារះមួយចំនួនទៀត ប្រើរយះពេលជាច្រើនម៉ោង បានដោយសុវត្ថិភាព មិនរំខានដល់លោកមេប៉ុស្តិព្រែកហូរឡើយ ៕