ផ្ទុះអំពើហិង្សា នៅប្រាសាទបុរាណមួយ ក្នុងប្រទេសម៉ាឡេសុី ដែលបង្កឡើងដោយក្រុមឧក្រិដ្ឋជន បានធ្វើការញុះញង់ប្រជាពលរដ្ឋ ប្រើអំពើហិង្សាទៅលើមន្រ្តីប៉ូលីស និងវាយកម្ទេចបំផ្លាញ់ទ្រព្យសម្បត្តិសាធារណះជាច្រើន....
-

បើយោងតាមការចេញផ្សាយរបស់ worldofbuzz បានឲ្យដឹងថា នាល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានកើតមានអំពើហិង្សាដ៏ឃោរឃៅមួយដែលបានកើតឡើង នៅប្រាសាទស៊ាហ្វៀលស្រីម៉ាម៉ាម៉ាមមែន (Seafield Sri Maha Mariamman ) នៅស៊ូបាងចាយ៉ា កាលពីថ្ងៃទី 26 ខែវិច្ឆិកា នេះបើតាមឲ្យដឹងពីប្រសាសន៏របស់នាយករដ្ឋមន្ត្រី។

លោកនាយករដ្ឋមន្រ្តី Tun Dr Mahathir Mohamad​ បានមានប្រសាសន៍បន្តទៀតថា "ខ្ញុំបានតាមដានរាល់សកម្មភាពដែលពាក់ព័ន្ធ នឹងឧបទ្ទវហេតុ ដែលបានកើតឡើងកាលពីថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅឯប្រាសាទស្រីម៉ាយ៉ាម៉ាមម៉ាននៅសេហ្វហ្វៀលស៊ូបាងចាយ៉ា។

ចំពោះឧបទ្ទវហេតុនេះ បានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងធ្វើឲ្យមន្រ្តីប៉ូលីសជាច្រើនអ្នកមានរបួសផងដែរ។

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បន្ថែមទៀតថា "នេះមិនមែនមកពីបញ្ហាពូជអំបូរ ឬក៏សាសនានោះទេ ហើយវាក៏មិនពាក់ព័ន្ធនឹងការចង់ផ្លាស់ប្តូរប្រាសាទដែរ"។

ប៉ូលីសបានធ្វើការណែនាំ និងចាត់វិធានការបន្ថែមដើម្បីដោះស្រាយពីស្ថានភាពនេះភ្លាមៗ។ រដ្ឋាភិបាលបង្ហាញអារម្មណ៍ខកចិត្ត ចំពោះហេតុការណ៍ដ៏អាក្រក់មួយនេះ។

ក្រុមឧក្រិដ្ឋជនទាំងនោះបានធ្វើការញុះញង់ប្រជាពលរដ្ឋ ប្រើអំពើហិង្សាទៅលើមន្រ្តីប៉ូលីស ព្រមទាំងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈថែមទៀតផង។ ក្រុមភេរវកម្ម នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ ប្រសិនបើដឹងថាជាស្នាដៃរបស់នរណាម្នាក់។

រដ្ឋាភិបាលបានមានប្រសាសន៍បន្ថែមទៀតថា នៅក្នុងឧបទ្ទវហេតុនេះ មិនត្រូវបានអនុញ្ញាតឲ្យមានការផ្សព្វផ្សាយ ឬក៏ចាយចាយឡើយ។ លោកបានបញ្ជាក់ថា ឧបទ្ទវហេតុនេះគ្រាន់តែជាបទឧក្រិដ្ឋប៉ុណ្ណោះហើយមិនមានពាក់ព័ន្ធនិងសាសន៍អ្វីនោះទេ "។

ទាក់ទិននឹងហេតុការណ៍នេះ លោករដ្ឋមន្រ្តី Petha Moorthy និងលោក M Kulasegaran លោកបានមានប្រសាសន៍ថា ប្រាសាទបូរាណមួយនេះ​ បានអាយុ៤០ឆ្នាំមកហើយ និងមិនត្រូវបានគេកំទេចចោលទេ បន្ទាប់ពីមានកិច្ចប្រជុំរួចមក។ កាលពីព្រឹកមិញ មួយក្រុមផ្សេងទៀត ហើយបាន ដុតបំផ្លាញបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន One City Mall បន្ទាប់ពីបានប្រមូលផ្ដុំគ្នានៅប្រាសាទស្រីម៉ាហាម៉ាមម៉ាន នៅម៉ោង ២ ទៀបភ្លឺកន្លងមក។

យ៉ាងណាមិញក្រុមបង្កទាំងនោះត្រូវបានចាប់ខ្លួន ព្រមទាំងបានផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ចំណែកក្រុមពន្លត់អគ្គីភ័យដែលរងរបួសទាំងនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យហើយ៕

កែសម្រួលដោយ: ផានិត

ប្រភពពី Wold Of Buzz