ប្រពន្ធរវល់ផឹកសុី ភ្លេចដាំបាយឲ្យប្ដី ក៏សួរនាំបង្កជាជម្លោះ វាយមួយដៃធ្លាក់ពីលើផ្ទះ បោកក្បាលរងរបួសធ្ងន់
-

ខេត្តក្រចេះ ៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ មានករណីហិង្សាមួយ ដោយបុរសម្នាក់ មានឈ្មោះ ជា សំណាង អាយុ៣៨ឆ្នាំ។ មកពីធ្វើការដល់ផ្ទះវិញ បែរជាឃើញប្រពន្ធ មានឈ្មោះ ង៉ាវ សុភក្ក័ អាយុ៣៧ឆ្នាំ។ ផឹកសុីស្រវឹង មិនដាំបាយហូប ក៏សួរនាំហើយបង្កជាជម្លោះឈ្លោះប្រកែកគ្នា រហូតប្ដីផ្ទុះកំហឹង ប្តីក៏ស្ទុះទៅវាយប្រពន្ធ១ដៃ បណ្តាលឲ្យប្រពន្ធដួលធ្លាក់ពីលើផ្ទះ បោកក្បាលនឹងជណ្តើរ បែកក្បាលរបួសធ្ងន់។

ក្រោយពេលកើតហេតុ ស្ត្រីជាប្រពន្ធ រងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកជនសង្ស័យជាប្តី ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីចាត់ការតាមច្បាប់ ៕