កណ្តាលៈ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ផ្ទះជួល ភូមិពោធិ៍តូច ឃុំកំពងលួង ស្រុកពញាឮ ខេត្តកណ្តាល។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ជា កុសល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ ពាក់ព័ន្ធនឹងករណី ចាប់រំលោភសេពសន្ថវៈប្អូនថ្លៃស្រីខ្លួនឯង អាយុ១៨ឆ្នាំ រហូតបានសម្រេច ទាំងខាងស្រីមានផ្ទៃពោះ៣ខែកន្លះ។
មុនពេលកើតហេតុ ជនរងគ្រោះកំពុងនៅក្នុងបន្ទប់ជួលតែម្នាក់ឯង ដោយមានផ្ទៃពោះ៣ខែកន្លះ រង់ចាំប្តីមកពីរត់ម៉ូតូវិញ ជួនពេលនោះដែរបងថ្លៃរបស់ជនរងគ្រោះឈ្មោះជា កុសល បានមកស្នាក់នៅ ដេកនៅក្នុងបន្ទប់ជួលជាមួយជនរងគ្រោះ រហូតដល់វេលាម៉ោង២រំលងអធ្រាត្រ ជនរងគ្រោះនៅតែម្នាក់ឯងពុំឃើញប្ដីត្រឡប់មកវិញឡើយ ឃើញដូច្នេះជនសង្ស័យជាបងថ្លៃបានហៅជនរងគ្រោះមកចូលដេកនៅក្នុងមុងជាមួយខ្លួន ក្នុងខណ:នោះជនរងគ្រោះបានចូលដេកជាមួយជនសង្ស័យ ដោយខ្លាចខ្មោចមិនហ៊ានដេកម្នាក់ឯង ឆ្លៀតពេលនោះជនសង្ស័យ បាននិយាយលួងលោម រួចធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ រហូតបានសម្រេចតែម្តង។
ក្រោយមកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំពង់លួង រួចមកកម្លាំងប៉ុស្តិ៍បានសហការជាមួយជំនាញ ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីធ្វើសាកសួរចាត់ការតាមនីតិវិធី ៕