ដល់ម្លឹងផងចែ..! ប្រពន្ធដើម លែងលះគ្នា២ខែជាមួយប្ដី ដោយខាងប្រុសបានឲ្យអស់មាស១តម្លឹង លុយ១​ពាន់ដុល្លារ ទៅប្រពន្ធដើមក្នុងការចែកផ្លូវ ស្រាប់តែអតិតប្រពន្ធដើមចាញ់ល្បែង​អស់ មកតាម​រករឿងទាលុយបន្ថែមទៀត
-

ភ្នំពេញៈ កាលពី​វេលាម៉ោង១១ៈ១០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨​ មានករណីទាស់ពាក្យសម្ដីមួយ ដោយស្រ្ដីម្នាក់ មានឈ្មោះ​ ខ្មៅ​ គីម​ មានទីលំនៅ​ស្រុកមេសាង​ ខេត្តព្រៃវែង​ (ប្រពន្ធដើម)។ បានលែងលះគ្នា២ខែ ជាមួយប្ដីមានឈ្មោះ​ ហេន​ ធឿន​ អាយុ៤៤ឆ្នាំ​ មុខរបលក់ម៉ូតូ​ និងប្រពន្ធក្រោយមាន​ឈ្មោះ​ អួន​ ញ៉ែម​ មុខ​រប​រ កម្មការិនីរោងចក្រ​។ ដោយខាងប្រុសបានឲ្យអស់មាស១តម្លឹង លុយ១​ពាន់ដុល្លារ ទៅប្រពន្ធដើមក្នុងការចែកផ្លូវ ស្រាប់តែអតិតប្រពន្ធដើមចាញ់ល្បែង​អស់ មកតាម​រករឿងឈ្លោះប្រកែកគ្នាទាលុយ១០០ដុល្លា​រ ថែមទៀត​បង្កការភ្ញាក់ផ្អើលពេញប៉ុស្តិនគរបាល​ទួលសង្កែ១​ ។

បើតាមសម្ដីស្ត្រីជាប្រពន្ធក្រោយ​ បាន​រៀបរាប់អោយដឹងថា​ កាលពីអំឡុងមុនភ្ជុំបិណ្ឌ រូបគាត់និងបុរសជាប្ដី​បាន​ស្គាល់គ្នាតាម​រយៈហ្វេសប៊ុក​ ហើយក៏មានទំនាក់ទំនងស្នេហាមួយគ្នា ដោយខាងបុរសជាប្ដីបានប្រាប់រូបគាត់ថា​ បានលែងលះគ្នាជាមួយប្រពន្ធដើម​ រួចហើយ​ លុះដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌ​ គាត់​ក៏បាននាំគ្នាទៅលេងផ្ទះនៅ​ឯ​ស្រុកកំណើត​ ពេលនោះស្រាប់តែលិចមុខប្រពន្ធដើមទៅរករឿងដល់ផ្ទះរបស់គាត់ ​បង្កការភ្ញាក់ផ្អើល​រហូត​ឈានទៅដល់នាំគ្នាទៅរក​មេភូមិ ដើម្បីធ្វើកិច្ចសន្យាបញ្ចប់រឿង ដោយខាងប្ដីអោយមាស១​តម្លឹង​ ទៅខាង​ប្រពន្ធដើម​។ លុះក្រោយមិនបានប៉ុន្មានផង​ ប្រពន្ធដើមមករករឿងម្ដងទៀត នៅក្នុងអំឡុងខែ១១ តែមិនចាំថ្ងៃ​ (ប្រពន្ធដើម) បានមកទាលុយ១ពាន់ដុល្លាទៀត​ គាត់​និងប្ដីបានអោយទៀតដើម្បីបញ្ចប់​។ លុះមកថ្ងៃ​ទី២៨ម្សិល​មិញនេះ ស្ត្រីជាប្រពន្ធដើម បានឡើងជិះឡានឈ្នួលមកពីស្រុក​ មករករឿងពួកគាត់ម្ដង​ទៀត ទើបគាត់រត់​មករកអោយ​សមត្ថកិច្ចជួយអន្តរាគមន៍​។

ចំណែកអតិតៈប្រពន្ធដើមមិនបាន​និយាយអ្វីទាំងអស់ ដោយគិតតែប្រកែកជាមួយប្រពន្ធ​ក្រោយ និងបុរសអតិត​ជាប្ដីដោយទាមទាតែលុយ១០០ដុល្លារ​ និងឈប់រករឿង​។ ដោយឡែក​បុរសជាប្ដីបាន​រៀបរាប់ថា​ រូបគាត់និង​អតីត​ ប្រពន្ធដើម​ បានចាប់ដៃគ្នាប្ដីប្រពន្ធ ដោយពុំបានរៀបការនោះទេ ប្រហែល​២០ឆ្នាំ​ ព្រមទាំងមានកូន​ចំនួន២នាក់ធំៗ​ហើយ​។ គាត់​បានបន្តថា​ ប្រពន្ធដើម​របស់ជាមនុស្សញៀនល្បែង បំផ្លាញ​ទ្រព្យ​សម្បត្តិ នៅក្នុង​ផ្ទះអស់គ្មានសល់ ទើបគាត់សុំលែងលះឈប់យកគ្នាជាប្ដីប្រពន្ធទៀត​ ដោយ​អោយ​មេភូមិជួយធ្វើកិច្ចសន្យា​និងបាន​យល់​ព្រមជាមួយគ្នា​រួចរាល់អស់ហើយ តែនៅតាមមករករឿងគាត់​ទាំង២នាក់​ទៀត​នៅពេលណាដែល​គាត់ចាញ់ល្បែងម្ដងៗ​។

ដោយឡែកប្រពន្ធដើមមាន ចុងក្រោយ ប្រពន្ធ​ចុងព្រមអោយលុយ១០០ដុល្លា​ ទៅប្រពន្ធ​ដើម​ ហើយអោយនរបាលប៉ុស្តិ​ទួលសង្កែ១​ ជួយធ្វើកិច្ច​សន្យាបញ្ចប់បញ្ហា​ រួចក៏បាននាំគ្នាចេញទៅផ្ទះរៀងៗខ្លួន​ ៕