ប្អូនថ្លៃសង្ស័យមើលរឿងភាគចិនជ្រុល បែកគំនិតលូនចូលក្នុងបន្ទប់បងថ្លៃ យកដៃស្ទាបអង្អែល និងបម្រុងចាប់រំលោភ តែត្រូវ...!
-

ខេត្តក្រចេះ ៖ កាលពីវេលាម៉ោង១១ៈ១៥នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះ ភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ បុរសល្មោភកាមជាប្អូនថ្លៃម្នាក់ មានឈ្មោះ អូ សេងហា ភេទប្រុស អាយុ២៣ឆ្នាំ ជន​ជាតិខ្មែរ។ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីបានដេកមើលរឿងអាសអាភាស ហើយក៏បានបែកគំនិតលូនចូលក្នុងបន្ទប់បងថ្លៃ មានឈ្មោះ អ.ស.ម អាយុ២៤ឆ្នាំ។ ថែមទាំងបានយកដៃស្ទាបអង្អែល និងបម្រុងចាប់រំលោភ តែត្រូវបងថ្លៃដឹងខ្លួនទាន់ បង្កការភ្ញាក់ផ្អើល រួចប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្ដង។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលនារីរងគ្រោះដេកម្នាក់ឯងនៅលើផ្ទះ ស្រាប់តែជនបង្កដែលត្រូវជាប្អូនថ្លៃនេះ បានលួចដើរលបៗចូលក្នុងផ្ទះ ហើយបានធ្វើសកម្មភាពប៉ុនប៉ងរំលោភ ដោយយកដៃស្ទាបអោបអង្អែលខ្លួនដែលជានារីរងគ្រោះ សំណាងល្អពេលនោះនារីរងគ្រោះបានភ្ញាក់ដឹងខ្លួន ដឹងថាមិនមែនជាប្តី តែជាប្អូនថ្លៃ ក៏បានដេញជនបង្កចេញទៅក្រៅផ្ទះវិញ ហើយក៏បានធ្វើការទាក់ទងមកប្តឹងសម្ថកិច្ចតែម្តង។ បច្ចុប្បន្នក្រោយពីទទួលពាក្យបណ្តឹងពីសំនាក់ស្ត្រីរងគ្រោះរួចហើយ ពេលនេះជនសង្ស័យឈ្មោះ អូ សេងហា កំពុងតែត្រូវបាន​កម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួននៅអធិដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕