សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ កំពុងតែលាក់បាំងរឿងរ៉ាវ មន្រ្ដីគរបាលមួយរូប មានតួនាទីជា អនុប្រធាននាយកដ្ឋាននគរបាលព្រំដែន​គោក ដែលបានដកកាំភ្លើងខ្លី បាញ់បោះសេរីទៅមេឃចំនួនជាង១០គ្រាប់ នៅខណ្ឌច្បារអំពៅ...
-

ភ្នំពេញៈ កាលពីវេលាម៉ោង១១ៈ១០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ទល់មុខផ្ទះលេខ ១១B ផ្លូវ៦៦៦ ភូមិតាងូវក្រោមសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានដកកាំភ្លើងខ្លី បាញ់បោះសេរីទៅមេឃចំនួនជាង១០គ្រាប់ រួចហើយក៏បានគេចខ្លួនបាត់។ 

រហូតក្រោយមក កាលពីវេលាម៉ោងជាង១២យប់ឈាន់ចូល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ក្នុង​សំណង់​ផ្ទះល្វែងតាង៉ូវ​​ ផ្លូវ​លេខ​៦៦៦A1 ស្ថិត​ក្នុង​ភូមិ​តាង៉ូវ​ក្រោម សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ។ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ មានឈ្មោះប្រាក់ តូចវាសនា អាយុ​៣៣ឆ្នាំ ជាមន្ដ្រីនគរបាល មានតួនាទីជា អនុប្រធាននាយកដ្ឋាននគរបាលព្រំដែន​គោក ដើម្បីយកមកសួរនាំ។ 

តាមសម្តីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះ បានឳ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចេញពីកម្មវីធី នៅម្តុំទួលក្រសាំង គោលបំណងត្រលប់ទៅផ្ទះវិញ នៅក្បែរកន្លែងកើតហេតុ រួចហើយរូបគាត់បានទូរស័ព្ទឲ្យប្រពន្ធចាំបើកទ្វារផ្ទះផង តែពេលនោះដែលប្រពន្ធរបស់បានប្រាប់គាត់ថា មានបុរសម្នាក់បានកាន់កាំភ្លើងដើរបាញ់ពេញផ្លូវ។

ដោយឮដំណឹងបែបនេះ រូបគាត់បានបើករថយន្តមកដល់ជិតផ្ទះ ក៍បានចេញទៅប្តឹងសមត្ថកិច្ចប៉ុស្តិនគរបាលនិរោធន៍ថា​ មានករណីផ្ទុះអាវុធក្បែរផ្ទះគាត់ តែពេលនោះសមត្ថកិច្ចបានប្រាប់គាត់វិញថា កម្លាំងរបស់គាត់ចុះទៅ២នាក់ហើយ ទើបរូបគាត់បើករថយន្តបត់ចូលផ្លូវទៅផ្ទះ ស្រាប់តែឃើញបុរសម្នាក់នោះ បានកាន់កាំភ្លើងខ្លី មិនស្គាល់ម៉ាកមកគោះរថយន្តរបស់គាត់សួរថា ទៅណា ដោយសារតែឃើញហេតុការណ៍ និងកាំភ្លើងបែបនេះ រូបគាត់ក៍បានបើករថយន្តថយក្រោយវិញ ទៅប៉ុស្តិ៍សមត្ថកិច្ចនិរោធន៍ម្តងទៀត ទើបសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ រួចហើយបានឃាត់ខ្លួនបុរសរូបនោះ យកទៅសាកសួរនៅអធិការដ្ឋានខណ្ឌច្បារអំពៅតែម្តងទៅ ក្នុងករណីនេះដែរ សមត្ថកិច្ចបានប្រមូលសំបកកាទុសចំនួន៨គ្រាប់។ ចំពោះមូលហេតុ ដែលធ្វើអោយមានការបាញ់បោះសេរីនេះ គឺបណ្តាលមកពីខឹងចោរបានលួវកញ្ចក់រថយន្ត Nissan Navara របស់ខ្លួន។

ជុំវិញករណីនេះដែរ សមត្ថកិច្ចហាក់បីដូចជាមានការលាក់បាំង មិនឳ្យអ្នកសារព៍ត័មានថតរូបជនបង្ករនោះទេ ហើយក៍មិនបានប្រាប់ថា ជនបង្កជាអ្នកធ្វើការនៅអង្គភាពណាដែរ គឺបិទធ្វើជិតឈឹងតែម្តង ៕