បុរសជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវបានមន្រ្តីអន្តោប្រវេសន៍ នៅព្រំដែនធ្វើការឃាត់ខ្លួន បន្ទាប់ពីចោទថាលិខិតឆ្លងដែនក្លែងបន្លំ
-

ម៉ាឡេស៊ី: យោងតាមសម្តីបុរសជនជាតិម៉ាឡេស៊ីម្នាក់បាននិយាយថា ទង្វើរមន្រ្តីអន្តោប្រវេសន៏នៅ​ព្រំដែនប្រើអាកប្យកិរិយា មិនសមរម្យមកលើរូបគាត់ហើយបានធ្វើការឃាត់ខ្លួនគាត់បន្ទាប់ពីពិនិត្យនូវលិខិតឆ្លងដែនគាត់រួច។

បុរសម្នាក់នេះបាននិយាយថា រូបគាត់បានបើកបរឡានពីប្រទេម៉ាឡេស៊ីមកកាន់ព្រំប្រទល់​ប្រទេសសិង្ហបុរីតាម​ទម្លាប់​ច្បាប់របស់ប្រទេស ប៉ុន្តែនៅពេលមកដល់ព្រំដែនគាត់បានយករូបថតនិងអត្តសញ្ញាណប័ណ្ណរបស់គាត់ភ្លាម ដើម្បីស្កេន​លិខិតឆ្លងដែនរបស់គាត់។ នៅពេលដែលគាត់បានប្រគល់ឯកសាទាំងនេះទៅមន្ត្រី ប៉ូលីសពិនិត្យមួយសន្ទុះក្រោយមក ប៉ូលីសក៏បានហែកលិខិតឆ្លងដែលគាត់ចោលដោយចោទថាជាឯកសាក្លែងបន្លំ។

បន្ទាប់មកគាត់បានប្រាប់មន្រ្តីថាប្រសិនបើលិ​ខិតឆ្លងដែនរបស់គាត់ត្រូវបានហែក​ហួរពិតប្រាកដមែនគាត់មិនអាច​ឆ្លង​កាត់​ព្រំប្រទល់ប្រទេសសិង្ហបុរីបានទេ។


យ៉ាងណាក៏ដោយមន្រ្តីត្រួតពិនិត្យនៅព្រំដែនបានបដិសេធមិនស្តាប់គាត់ហើយនាំគាត់ទៅការិយាល័យភ្លាមៗ។ គាត់បានអង្គុយនៅការិយាល័យអស់រយៈពេលជាច្រើនម៉ោងដោយមិនបានផ្តល់ការបំភ្លឺអំពីស្ថានភាពណាមួយឡើយ។ រយះពេលប៉ុន្មានម៉ោងក្រោយ​មកគាត់ត្រូវប៉ូលីសបានរៀបចំដើម្បីចាប់ខ្លួនគាត់ ហើយបញ្ជាក់ថា​គាត់ពុំមានឯក​សារ​គ្រប់​គ្រាន់នោះទេ។ 

គាត់ក៏បានបន្តទៀតថាពួកគេក៏ចង់រឹបអូសឡានរបស់ខ្ញុំហើយពួកគេ​និយាយថាខ្ញុំកំពុងចូលប្រទេសរបស់ពួកគេជា​មួយនឹងឯកសារក្លែងបន្លំ។ បន្ទាប់មកបុរសម្នាក់នេះបានស្នើសុំត្រឡប់ទៅប្រទេសរបស់​គាត់វិញព្រោះនេះជាករណីមិន​សូវយកចិត្តទុក ទង្វើរមិនសមគួរនិងអសីលធម៏​ពីមន្រ្តីប៉ូលីស​នៅតាមព្រំដែននេះ។ គាត់បានប្រាប់មន្រ្តីការិយាល័យនៅទីនោះដែរ​ថាប៉ូលីសបានធ្វើឲ្យរហែក​លិខិតឆ្លងដែនរបស់ខ្ញុំ ហើយបាននិយាយថាជាលិខិតឆ្លងដែនរបស់ខ្ញុំក្លែងក្លាយ។

ទោះបីជាគាត់ខំពន្យល់យ៉ាងណាក៏ដោយនៅតែពួកគេមិនព្រមជឿ។ ខ្ញុំសង្ឃឹមថាអាជ្ញាធរនឹងពិនិត្យមើលបញ្ហានេះ​និងស្វែងរក​ដំណោះ​ស្រាយ​សមស្របមួយសម្រាប់ករណីមួយនេះ។

អត្តបទបកប្រែនិងកែសម្រួលដោយ: ផានិត

ប្រភពពី: World Of Buzz