អរគុណ បងប្រុស Sou Chheng ដែលបានធ្វើរឿងដ៏ល្អបែបនេះ ចំពោះពួកគាត់ទាំងពីនាក់ នេះគឺជារឿងនិងទង្វើដ៏ល្អ សំរាប់សង្គមបច្ចុប្បន្ន
-

ហ្វេសបុកៈ កាលពីប៉ុន្មានថ្ងៃមុន បងប្រុសម្នាក់ ដែលមានគណនីហ្វេសបុកឈ្មោះ  Sou Chheng បានធ្វើរឿងគួរ​ឲ្យ​រំជួល​ចិត្ត​មួយ ដោយខណៈ​មាន​ស្ត្រី​ពីរ​នាក់ ​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ​ជា​មួយ​នឹង​ទារក​ទើប​នឹង​កើត​ម្នាក់ ដោយដាក់ទារកនោះនៅចំកណ្ដាលម៉ូតូ ហើយអ្វីដែលលំបាកសំរាប់ពួកគាត់ គឺក្រោម​កំដៅ​ថ្ងៃ​ផង ​ត្រូវ​ភាយ​កំដៅ​ចេញ​ពី​ម៉ាស៊ីន​រថយន្ត​ផង​ ធ្វើ​ឲ្យ​គាត់​ពិបាក​ក្នុង​ការ​កាន់​ទារក។​ ស្រប​ពេល​មួយ​នោះ ពួក​គាត់​បាន​ឈប់​ចាំ​ស្តុប​ទម្រាំ​ដល់​ពណ៌​ប៉ៃ​តង​ ទើប​ចេញ​ដំណើរ ​តែ​ពេល​កំពុង​ចាំ គាត់​ក៏​ស្ថិត​នៅ​ក្បែរ​នឹង​រថ​យន្ត​​មុខ​ក្រោយ តែ​រថយន្ត​ខាង​ក្រោយ​ធ្វើ​ឲ្យ​គាត់​ទទួល​កំដៅ​ខ្លាំង​ជាង​គេ ព្រោះ​ក្បែរ​ម៉ាស៊ីន​រថយន្ត​។

ស្រាប់តែបងប្រុស​ឈ្មោះ Sou Chheng ដែលជាម្ចាស់រថយន្ដខាងក្រោយ ​​បាន​សរសេរ​ថា "ខ្ញុំ​បាន​ឃើញ​ទារក​ទើប​នឹង​កើត​ម្នាក់​ជិះ​ម៉ូតូ​ជា​មួយ​ម្តាយ​គេ​ ហើយ​ចត​នៅ​ក្បែរ​ឡាន​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ដឹង​ថា ​ម៉ាស៊ីន​ឡាន​របស់​ខ្ញុំ​មាន​កំដៅ​ខ្លាំង។​ ពេល​នោះ​ខ្ញុំ​បាន​ពន្លត់​ម៉ាស៊ីន​ឡាន​របស់​ខ្ញុំ​ប្រហែល​ជា ៥០​វិនាទី ​ដើម្បី​រង់​ចាំ​ភ្លើង​ចរាចរ​ពណ៌​ប៉ៃ​តង ប្រហែល​ជា​ម្តាយ​របស់​ក្មេង​ដឹង​ថា ​ខ្ញុំ​ពន្លត​់ម៉ាស៊ីន ​គាត់​ក៏​បាន​ងាក​មក​ញញឹម​ដាក់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ញញឹម​ទៅ​កាន់​គាត់​វិញ។ គ្រាន់​តែ​ពន្លត់​ម៉ាស៊ីន​រថយន្ត​ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​ធ្វើ​រឿង​ល្អ​ឲ្យ​នរណា​ម្នាក់​អីចឹង។ ពេល​ខ្លះ​លុយ​មិន​អាច​ឲ្យ​អ្នក​បាន​សប្បាយ​ចិត្ត​គ្រប់​ពេល​នោះ​ទេ​ តែ​ឥរិយា​បទ​នៃ​ការ​បើក​បរ​របស់​អ្នក​អាច​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​បាន"