ស្លាប់បីឆ្នាំ សុខៗស្រាប់តែដើរមកផ្ទះវិញ ធ្វើអោយសាច់ញាតិភ័យស្ទើរលួសព្រលឹង...
-

សាច់ញាតិស្ទើរលួសព្រលឹង ព្រោះតែសាកសពដែលបានស្លាប់អស់រយៈកាលបីឆ្នាំហើយ ស្រាប់តែដើរមករកផ្ទះវិញធ្វើដូចគ្មានបញ្ហាអ្វីសោះ។ បុរសចំណាស់ម្នាក់ដែលជាជនជាតិចិនមានឈ្មោះថាលោក ម៉ា គាត់មានអាយុកាន់តែច្រើន ហើយការចងចាំរបស់គាត់ក៏ពុំសូវបានល្អដែរ ជួនកាលឧស្សាហ៍ភ្លេច ចំពោះបងប្អូនសាច់ញាតិរបស់គាត់បានចាត់ទុកថាគាត់ជាមនុស្សចាស់ហើយវិកលចរិកថែមទៀតផង។

ដោយសារទទួលបានព័ត៌មានថាលោក ម៉ា បានទទួលមរណៈភាពដោយសារតែ គ្រោះថ្នាក់ចរាចរណ៍រួចមកសាច់ញាតិ និងបងប្អូនរបស់លោកបានធ្វើបុណ្យតាមប្រពៃណី​បុរាណចិន។ អស់រយៈកាលបីឆ្នាំ លោក ម៉ា ស្រាប់តែដើរត្រឡប់មកវិញផ្ទះវិញ ដោយបានធ្វើអោយសាច់ញាតិរបស់គាត់ភ័យបុកពោះជាខ្លាំង ព្រោះបានទទួលដឹងលឺរួចហើយថាលោកម៉ាបានស្លាប់អស់រយៈពេលបីឆ្នាំមកហើយ ហេតុអ្វីបានជាគាត់អាចដើរមកផ្ទះវិញបាន។ 

បន្ទាប់ពីបានសាកសួររឿងរ៉ាវរួចសព្វគ្រប់ហើយ រឿងពិតត្រូវបានលាតត្រដាង លោកម៉ាបានប្រាប់ថា លោកត្រូវជនពុំស្គាល់មុខបានចាប់យកទៅធ្វើការ ដោយបង្ខំអោយធ្វើការងារធ្ងន់ជាខ្លាំង (ធ្វើការក្នុងរោងចក្រឥដ្ឋ)។ ដោយសារតែគាត់មានអាយុកានតែជ្រេទៅហើយ គ្មានកម្លាំងនិងបញ្ចេញដើម្បីបំពេញតម្រូវការរបស់ជនខិលខូចនោះតទៅទៀត លោក ម៉ា ត្រូវពួកនោះយកទៅបោះចោលតាមដងផ្លូវដែល ដាច់ស្រយាល ទើបបណ្ដាលអោយគាត់វង្វែងផ្លូវ ពិបាករកផ្លូវមកផ្ទះវិញ។ ពេលនេះរូបលោកបានជួបជុំញាតិមិត្តក្រុមគ្រួសារវិញហើយ៕