ស្រក់ឈាម! ប្រពន្ធ​​ផិត​ក្បត់​លួច​​មាន​អ្នក​ថ្មី​ ដោយពុំអាសូរប្ដីដែលប្រឹងធ្វើការទាំងយប់ទាំងថ្ងៃឆ្លងដែនទៅស្រុកគេ...
-

មនុស្សពិបាកទុកចិត្តណាស់ ក្លាយជាប្ដីប្រពន្ធហើយក៏នៅមានរឿងរ៉ាវលាក់បាំងគ្នា ចិត្តមិនស្មោះត្រង់ លួចលាក់រឿងអាថ៏កំបាំងរាងៗខ្លួន។ ជាក់ស្ដែងដូចគណនីហ្វេសបុកមានឈ្មោះថា៖ A Tev Zin Copy បានសរសេររៀបរាប់ពីទុក្ខលំបាករបស់ខ្លួនដែលទាក់ទងនិងក្រុមគ្រួសារ។ បុរសជានេះបានចាកឆ្ងាយពីប្រពន្ធខិតខំទៅធ្វើការនៅស្រុកគេ ដោយមិនត្អួញត្អែរព្រោះតែដើម្បីលុយ និងដើម្បីប្រពន្ធកូនជាទីស្រឡាញ់។

តែបែរជារឿងខកចិត្តត្បិតស្រ្ដីជាប្រពន្ធបានក្បត់ចិត្តដោយសាងចំណង់ស្នេហ៍ជាមួយប្រុសដ៏ទៃ ដោយពុំអាសូរប្ដីដែលប្រឹងធ្វើការទាំងយប់ទាំងថ្ងៃ ឆ្លងដែនទៅស្រុកគេបន្តិចទាល់តែសោះ។ហើយ A Tev Zin Copy បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ចែក​រំលែក​មួយ​អ្នក​ទាំង​អស់​គ្នា​ សុំ​ម្នាក់​មួយ​ម៉ាត់​មក ​តើ​គួរ​ត្រូវ​គិត​ដូច​ម្តេច​វិញ​បើ​សិន​ជា​រឿង​នេះ​ធ្លាក់​លើ​ប្រុសៗ​ដទៃ​ទៀត? ខ្លួន​មាន​ប្តី​ មាន​កូន​ហើយ​ បែរ​ជា​លួច​មាន​ប្រុស​សាហាយ​ស្មន់​ជា​មួយ​គ្នា​ យក​ប្រុស​មក​ដេក​ដល់​ផ្ទះ​ជួល​ហើយ ​ថត​យក​មក​ឲ្យ​មើល​ទៀត​ បើ​អ្នក​បាន​ជា​អីចឹង​ហើយ​ខ្ញុំ​អត់​ចង់​បាន​អ្វី​ច្រើន​ទេ។ ខ្ញុំ​នឹង​ប្តឹង​យក​កូន​ប្រុស​របស់​ខ្ញុំ​វិញ​ ព្រោះ​អ្នក​បាន​ធ្វើ​វា​រួច​ហើយ អីចឹង​សូម​ចប់​ត្រឹម​នេះ​ទៅ​ ស៊ែរ​ម្នាក់​មួយ​ផង» ។ 

 «ធ្វើម៉េចញុមក្រគ្មានលុយគ្មានឡានអោយអ្នកដូចគេ ចឹងហើយបានជាអ្នកចាកចេញពីញុមឈប់គិតអីអតិតកាលទៀតទៅ គេទៅបានសុខហើយ ជូនពរសូមអោយមានសំណាងល្អ ពីខ្ញុំមនុស្សមិនបានការ»៕