ម៉ែចាស់ហើយកូន! អាណិតម៉ែចាស់ ខំប្រឹងដើរលក់ដណ្ដែកដីដើម្បីយកថវិការទៅផ្គត់ផ្គង់ក្រុមគ្រួសារ កុំអោយអត់ឃ្លាន (មានវីដេអូ)
-

អាណិតម៉ែចាស់ ខំប្រឹងដើរលក់ដណ្ដែកដីដើម្បីយកថវិការទៅផ្គត់ផ្គង់ក្រុមគ្រួសារ កុំអោយអត់ឃ្លាន។ ពេលបានមើលវីដេអូខាងក្រោមនេះម្ដងៗធ្វើអោយខ្ញុំណែនអួលដើមករកហាស្ដីមិនចេញខ្ញុំពិតជាអាណិត និងខ្លោចចិត្តមែនទែន ខ្លួនគាត់ក៏កាន់តែចាស់ជរាហេតុអ្វីកូនៗរបស់គាត់ហាក់បីដូចជាមិនខ្វល់ខ្វាយពីរូបគាត់បន្តិចសោះ។ 

លក់ដូរហាលថ្ងៃ បានប្រាក់កំរៃតិចតួចទុកដូរបាយហូបជាប្រចាំ គាត់តែងតែទៅលក់សណ្ដែកដីនៅផ្សារដេប៉ូ រាជធានីភ្នំពេញ។ ខណៈពេលនេះប្រភពពុំទាន់ច្បាស់លាស់ថាគាត់មានទីលំនៅឯណានោះទេ តែក៏សង្ឃឹមថាបងប្អូនមិនចិត្តដាច់អោយគាត់ទ្រាំរែកពុននៅកិច្ចការយ៉ាងធ្ងន់តទៅទៀតដែរ៕ សូមទស្សនាវីដេអូខាងក្រោមនេះ៖​