ក្រុមឈ្មួញទុច្ចរិតកាន់តែបានដៃ បានលួចគាស់ដើមជ្រៃធំដើម្បីធ្វើការជួញដូរទៅប្រទេសវៀតណាម។ ហេតុការណ៍នេះបានកើតឡើងនៅក្បែព្រុំដែនកម្ពុជា-វៀតណាម នាខេត្តកំពង់ចាម។ ដោយសារតែដើមជ្រៃធំមួយនេះមានអាយុកាលរាប់រយឆ្នាំ ហើយមានទម្ងន់ធ្ងន់ទៀតនោះ បានធ្វើអោយឡានរបស់ពួកឈ្មួញមិនអាចទ្រាំទ្រដឹកចេញទៅក្រៅបាន ហើយឡានរបស់ឈ្មួញត្រូវបានបាក់ជាពីរ បីកំណាត់។
ដោយទទួលបានការរាយការណ៍ពីសំណាក់ប្រជាជន សមត្ថកិច្ចបានដុតដៃដុតជើងបំពេញកាព្វកិច្ចចុះទៅបង្រា្កប និងពិនិត្យកន្លែងកើតហេតុនោះ។ ស្រាប់តែបានប្រទះឃើញដើមជ្រៃយក្សមួយដើម ដែលពួកអស់នោះបានផ្លុងចោលព្រោះតែដឹកទៅមុខមិនរួច បន្ទាប់ពីបានធ្វើកំណត់ហេតុរួចរាល់ស្រេចបាច់ហើយ ដើមជ្រៃយក្សមួយដើមនេះត្រូបានយកមកដាំនៅក្នុងបរិវេណស្នាក់ការបក្សស្រុកត្បូងឃ្មុំ ។
អ្វីដែលសមត្ថកិច្ចបានសន្យាថា ប្រសិនបើក្នុងពេលខាងមុខ ជ្រៃលាស់ស្លឹកខ្ចីចេញមកនោះមន្ត្រីទាំងអស់និងរៀបចំលេងភ្លេងពិណពាទ្យថ្វាយម្ចាស់ទឹកម្ចាស់ដីដើម្បីបួងសួងសុំសេចក្តីសុខសាន្តទៅតាមបវេណីផងដែរ ។ ប៉ុន្តែរឿងដែលគួរឱ្យកត់សម្គាល់នោះ អ្នកស្រុកនិយាយថា ជ្រៃនោះមានអាយុជិត១០០ឆ្នាំហើយសង្ស័យមានបារមីកាន់ហើយ ទើបឈ្មួញទិញដឹកទៅស្រុកយួន មិនព្រមទៅសោះ សុខចិត្តសង្កត់ឡានបាក់ជា២កំណាត់ ជិតព្រំដែន ។