ពិតជាមិនធម្មតាមែនតម្លៃដីហាក់បីដូចជាមានការហក់ឡើងជាខ្លាំងក្នុងកំឡុងឆ្នាំ ២០១៨ នេះ។ ចំពោះអ្នកដែលមានដីត្រូវប្លង់ពិតណាស់ប្រាកដជាមានបាន។ ចង់ដឹងពីតម្លៃដីនៅក្នុងទីក្រុងភ្នំពេញដែរ ឬទេ? ខាងក្រោមនេះជាតារាតម្លៃដីរបស់ក្រុមហ៊ុន Key Real Estate បានបង្ហាញតារាងតម្លៃដីនៅទូទាំងរាជធានីភ្នំពេញ ដែលជាតម្លៃ Update ចុងក្រោយក្នុងឆ្នាំ២០១៨ ឃើញថាតម្លៃមានការកើនឡើងខ្ពស់ ពិសេសនៅតំបន់ដែលកំពុងអភិវឌ្ឍខ្លាំង។

ខាងក្រោមនេះ គ្រាន់តែជាការស្រង់តម្លៃដី៨សង្កាត់នៅភ្នំពេញដែលមានតម្លៃខ្ពស់ជាងគេ បើធៀបនឹងតំបន់ផ្សេងទៀត។
១. សង្កាត់ផ្សារថ្មី ដីនៅនៅជាប់ផ្លូវធំក្នុង១ម៉ែត្រការ៉េ តម្លៃទាបបំផុត ៥ ៥០០ដុល្លារ និងតម្លៃខ្ពស់បំផុត ១២ ០០០ដុល្លារ ដីនៅជាប់ផ្លូវតូចក្នុង១ម៉ែត្រការ៉េ តម្លៃទាបបំផុត ២ ៥០០ដុល្លារ និងតម្លៃខ្ពស់បំផុត ៤ ៥០០ដុល្លារ
២. សង្កាត់ផ្សារកណ្ដាល ដីនៅនៅជាប់ផ្លូវធំក្នុង១ម៉ែត្រការ៉េ តម្លៃទាបបំផុត ៥ ០០០ដុល្លារ និងតម្លៃខ្ពស់បំផុត ៧ ៥០០ដុល្លារ ដីនៅជាប់ផ្លូវតូចក្នុង១ម៉ែត្រការ៉េ តម្លៃទាបបំផុត ២ ៥០០ដុល្លារ និងតម្លៃខ្ពស់បំផុត ៤ ៥០០ដុល្លារ
៣. សង្កាត់ផ្សារចាស់ ដីនៅនៅជាប់ផ្លូវធំក្នុង១ម៉ែត្រការ៉េ តម្លៃទាបបំផុត ៥ ០០០ដុល្លារ និងតម្លៃខ្ពស់បំផុត ៦ ៥០០ដុល្លារ ដីនៅជាប់ផ្លូវតូចក្នុង១ម៉ែត្រការ៉េ តម្លៃទាបបំផុត ២ ៥០០ដុល្លារ និងតម្លៃខ្ពស់បំផុត ៥ ០០០ដុល្លារ
៤. សង្កាត់ចតុមុខ ដីនៅនៅជាប់ផ្លូវធំក្នុង១ម៉ែត្រការ៉េ តម្លៃទាបបំផុត ៤ ៥០០ដុល្លារ និងតម្លៃខ្ពស់បំផុត ៩ ០០០ដុល្លារ ដីនៅជាប់ផ្លូវតូចក្នុង១ម៉ែត្រការ៉េ តម្លៃទាបបំផុត ២ ៥០០ដុល្លារ និងតម្លៃខ្ពស់បំផុត ៤ ៥០០ដុល្លារ
៥. សង្កាត់បឹងកេងកង១ ដីនៅនៅជាប់ផ្លូវធំក្នុង១ម៉ែត្រការ៉េ តម្លៃទាបបំផុត ៤ ០០០ដុល្លារ និងតម្លៃខ្ពស់បំផុត ៩ ៥០០ដុល្លារ ដីនៅជាប់ផ្លូវតូចក្នុង១ម៉ែត្រការ៉េ តម្លៃទាបបំផុត ៣ ០០០ដុល្លារ និងតម្លៃខ្ពស់បំផុត ៤ ៥០០ដុល្លារ
៦. សង្កាត់បឹងរាំង ដីនៅនៅជាប់ផ្លូវធំក្នុង១ម៉ែត្រការ៉េ តម្លៃទាបបំផុត ៤ ៧០០ដុល្លារ និងតម្លៃខ្ពស់បំផុត ៧ ០០០ដុល្លារ ដីនៅជាប់ផ្លូវតូចក្នុង១ម៉ែត្រការ៉េ តម្លៃទាបបំផុត ២ ៥០០ដុល្លារ និងតម្លៃខ្ពស់បំផុត ៤ ០០០ដុល្លារ
៧. សង្កាត់ជ័យជំនះ ដីនៅនៅជាប់ផ្លូវធំក្នុង១ម៉ែត្រការ៉េ តម្លៃទាបបំផុត ៤ ៥០០ដុល្លារ និងតម្លៃខ្ពស់បំផុត ៧ ៥០០ដុល្លារ ដីនៅជាប់ផ្លូវតូចក្នុង១ម៉ែត្រការ៉េ តម្លៃទាបបំផុត ២ ៥០០ដុល្លារ និងតម្លៃខ្ពស់បំផុត ៤ ៥០០ដុល្លារ
៨. សង្កាត់អូឡាំពិក ដីនៅនៅជាប់ផ្លូវធំក្នុង១ម៉ែត្រការ៉េ តម្លៃទាបបំផុត ៤ ៣០០ដុល្លារ និងតម្លៃខ្ពស់បំផុត ៨ ០០០ដុល្លារ ដីនៅជាប់ផ្លូវតូចក្នុង១ម៉ែត្រការ៉េ តម្លៃទាបបំផុត ២ ៥០០ដុល្លារ និងតម្លៃខ្ពស់បំផុត ៤ ៥០០ដុល្លារ។ (sabaysocial)
សូមមើលតម្លៃដីនៅតំបន់ផ្សេងទៀតទូទាំងរាជធានីភ្នំពេញដូចខាងក្រោម៖






