ខ្លាំងបាត់! ទៅចតឡានមុខផ្ទះគេរាល់ថ្ងៃហើយ អាងមានកាំភ្លើងដកយកមកបង្ហាញទៀត (មានវីដេអូ)
-

ម្ចាស់ផ្ទះកើតទុក្ខមិនសុខចិត្តបានធ្វើការបង្ហោះសារជាសាធារណៈ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រោះតែអ្នកមានអំណាចអាងលើទឹកមាត់ប្រៃពុំយល់យោគ និងបានកម្រាមក្រោមរូបភាពផ្សេងៗទៀតផង។ 

ម្ចាស់ផ្ទះមួយរូបដែលមានឈ្មោះថាSokchamrong Riem គាត់គឺជាម្ចាស់គ្លីនិកពេទ្យធ្មេញមួយកន្លែងនៅក្រោយផ្សារដេប៉ូគាត់បានជម្រាបទៅដល់ថ្នាក់លើ ព្រមទាំងសារធារណជននៅតាមរយៈបណ្តាញសង្គមឲ្យជួយដោះស្រាយបញ្ហារបស់ខ្លូន បន្ទាប់ពីមាន មន្រ្តីនគរបាលថ្នាក់វរសេនីយ៍ទោម្នាក់ ដែលតែងតែឈប់ចតរងរថយន្តនៅមុខផ្ទះខ្លួន និងថែមទាំងរករឿងក្រុមរបស់ខ្លួន រហូតទៅដល់មានការដកកាំភ្លើងមកគំរាមកំហែនិងបំភ័យទៀតផង។

នេះគឺជាសារដែលបានសរសេររៀបរាប់លើគណណីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sokchamrong Riem « នាងខ្ញុំជាប្រជាពលរដ្ឋរស់នៅផ្ទះលេខ១៦B.ផ្លូវលេខ១៥៦សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោកសូមគោរពជម្រាបជូនដល់ឯកឧត្តម អគ្គស្នងការនគរបាលជាតិមេត្តាជ្រាប ក្នុងអំឡុងពេលរាត្រីថ្ងៃច័ន្ទទី២៦ខែវិច្ឆិកាឆ្នាំ២០១៨វេលាម៉ោង២៣:០០មានមន្ត្រីនគបាលថ្នាក់វរសេនីយ៍ទោម្នាក់មានឈ្មោះរ៉ាយុទ្ធ ជានគរបាលបម្រើការនៅនាយកដ្ឋានកណ្ដាលសន្តិសុខផ្ទៃក្នុងអគ្គស្នងការនគរបាលជាតិដោយក្នុងខ្លួនមានសភាពស្រវឹងជោគ ជិះរថយន្តម៉ាករង់រូវែ ស្លាកលេខ ភ្នំពេញ2V 0333 ពណ៌ស្ករមកឈប់មុខផ្ទះខ្ញុំបាទស្ទុះចូលមកវាយនឹងដកកាំភ្លើងខ្លីមួយដើមមកគម្រាមបុគ្គលិកខ្ញុំដល់ក្នុងផ្ទះនឹងបានបង្កជារបួសស្នាមដល់បុគ្គលិកខ្ញុំដោយមិនដឹងរឿង ហេតុផល ជាលើកទី១ នឹងពេលនេះជាលើកទី២ អាស្រ័យដូចនេះសូមមត្តាឯកឧត្តមអគ្គស្នងការនគបាលជាតិក៏ដូចជាថ្នាក់ដឹកនាំក្នុងជួរនគរបាលជាតិ ជាពិសេសសម្ដេចទាំងពីរ សូមលោកមេត្តាជួយមើលកូនចៅផងរស់នៅក្បែរ មន្រ្ដីនគរបាលដែលមានចារឹកកោងកាចនឹងសាហាវ ធ្វើអោយប្រជាពលរដ្ឋរស់នៅម្ដុំទីតាំងកើតហេតុនោះមានភាពភ័យខ្លាចអំណាចលោក វរសេនីយ៍ទោ រ៉ាយុទ្ធនោះខ្លាំងណាស់ ពេលខ្លះកណ្ដាលថ្ងៃត្រង់គាត់មានកាំភ្លើងក្នុងដៃកាន់ច្រងេងច្រងាង ក្នុងសម្លៀកបំពាក់មិនសមរម្យជានគរបាលជាតិឡើយខ្ញុំជារាស្រ្តមានការភិតភ័យខ្លាំងណាស់គេគម្រាមបាញ់នឹងវាយដល់បុគ្គលិកខ្ញុំដោយប្រមាថដល់អាយុជីវិតហួសហេតុពេកហើយ សូមមេត្តាជួយស៊ែរអោយថ្នាក់លើគាត់បានដឹងផង ព្រោះថារឿងនេះកើតឡើងច្រើនដងហើយ នេះជាភាពគគ្លើនផ្ទុយទៅនឹងលក្ខណៈនគរបាលជាតិនឹងអនុសាសន៌ប្រមុខរដ្ធាភិបាលដែលអោយមន្ត្រីរាជការនឹងកងកម្លាំងទាំង២ចេះស្រលាញ់រាស្ត្រថែទាំរាស្ត្រទុកដូចជាកូនជាចៅក្នុងមូលដ្ធានផងដែរ» ។