កំពង់ស្ពឺៈ កាលពីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចសាលា ឃុំវល្លិ៍សរ ស្រុកសំរោងទង។ មានករណីហិង្សាមួយ ដោយបុរសអតីតជាប្តី មានឈ្មោះ ស៊ុំ វណ្ណថា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិចំបក់ ឃុំវល្ល៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។មួយរូបបានប្រើហិង្សាទៅលើប្រពន្ធយ៉ាងចាស់ដៃ មានឈ្មោះ ភឿង ភ័ស្ត ភេទស្រី អាយុ៣៤ឆ្នាំ នៅភូមិជាមួយគ្នា។ បន្ទាប់ពីជួបគ្នានៅសាលាឃុំ រឿងចែកកូនមិនដាច់ស្រេច ក្រោយបង្កអតីតប្តី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ប្រភពពីស្ត្រីរងគ្រោះបានឱ្យដឹងថា រវាងគាត់នឹងប្តីបានចែកផ្លូវគ្នាច្រើនខែមកហើយ តែមិនទាន់ចែកកូនឱ្យទៅរស់នៅខាងណា។ មុនពេលកើតហេតុ គាត់និងអតីតប្តីបាននាំគ្នាទៅសាលាឃុំ ដើម្បីសុំឱ្យលោកមេឃុំជួយកាត់ក្តីរឿងកូន ត្រូវបានទៅលើខាងណា តែលោកមេឃុំមិនទាន់និយាយអ្វីផង ស្រាប់តែអតីតប្តីបានស្រែកទាមទារយកកូនពីគាត់ នៅពេលដែលគាត់តវ៉ា ស្រាប់តែអតីតប្តីស្ទុះមកវាយគាត់ បណ្តាលឱ្យបែកក្បាលហូរឈាម នៅចំពោះមុខអាជ្ញាធរតែម្តង។

ការលែងលៈ នឹងការបែងចែកកូន គឺជាឆន្ទានុសិទ្ឋិរបស់តុលាការ អាជ្ញាធរ នឹងសមត្ថកិច្ចគ្មានសិទ្ឋិរឿងនេះទេ គ្រាន់តែស្តាប់នឹងដឹងលឺតែប៉ុណ្ណោះ។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនដៃដល់ភ្លាមៗផងដែរ។ ហើយនៅរសៀលថ្ងៃដដែល សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី ៕