កំសត់ណាស់... ចៅខ្ទប់មុខអង្គុយយំស្រណោះយាយ ធ្លាប់រស់នៅតែ២នាក់ ចៅយាយ សុីអត់សុីឃ្លានជាមួយគ្នា ពេលនេះយាយគាត់ត្រូវទៅហើយ....(មានវីដេអូ)
-

ជីវិតមនុស្សម្នាក់ៗ រស់នៅក្នុងលោកមួយនេះ មិនមានដូចគ្នានោះទេ រស់នៅតែងតែខ្វះនេះ ខ្វះនោះ មិនគ្រប់ជ្រុងជ្រោយនោះទេ ក្មេងខ្លះកើតមក មានម្ដាយមានឪពុករស់នៅជិតគ្រប់ពេល ក្មេងខ្លះទៀតកើតមកត្រូវព្រាត់ម្ដាយពីតូចក៏មាន ខ្លះទៀតត្រូវព្រាត់ឪពុកពីតូចក៏មាន។ ចំណែកក្មេងប្រុសម្នាក់នេះ ត្រូវព្រាត់ម្ដាយឪពុកតាំងពីតូច ដោយរស់នៅជាមួយជីដូនចាស់ ជាអ្នកថែរក្សារហូតមក។ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នា ទប់ទឹកភ្នែកមិនបាននោះ គឺជីដូនចាស់ម្នាក់នេះ គាត់ត្រូវទៅចោលចៅរបស់គាត់ហើយ។ ចំពោះចៅប្រុសម្នាក់នេះ គ្មានអ្វីក្រៅពីខ្ទប់មុខអង្គុយយំ មើលជីដូនរបស់ខ្លូន ដែលជិតត្រូវទៅចោលគាត់។ មិនដឹងថាទៅថ្ងៃមុខ គាត់ត្រូវរស់នៅជាមួយអ្នកណានោះទេ ព្រោះរាល់ដងមានតែ២នាក់ ចៅយាយ សុីអត់សុីឃ្លានជាមួយគ្នា រស់នៅខ្ទមដ៏តូចជាមួយគ្នា ធ្លាប់តែគេងអោបយាយ មានយាយនិយាយលួងលោមឲ្យគេងលក់ ទោះមិនមានអ្វីក៏ដោយ ៕