ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍កាលពីថ្ងៃពុធថាស្ត្រីអាយុ 22 ឆ្នាំម្នាក់និងកូនស្រីទើបនឹងកើតរបស់គាត់បានស្លាប់បន្ទាប់ពីគ្រូពេទ្យនៅប្រទេសឥណ្ឌាបានធ្វើការសម្រាលកូនដោយការវះកាត់នៅពេលស្រវឹង។ វេជ្ជបណ្ឌិត Paresh Lakhani ដែលជាវេជ្ជបណ្ឌិតជាន់ខ្ពស់ដែលបានធ្វើការនៅមន្ទីរពេទ្យ Sonavala អស់រយៈពេល 15 ឆ្នាំបានធ្វើការវះកាត់ប្រភេទ C-section ហើយទារកបានស្លាប់នៅពេលដែលម្តាយកើតមក។ របាយការណ៍នេះបានឱ្យដឹងថាគ្រួសារនេះបានសម្រេចចិត្តយកនាងទៅមន្ទីរពេទ្យឯកជនមួយ ប៉ុន្តែនាងបានស្លាប់នៅតាមផ្លូវ។

សាច់ញាតិរបស់នាងបាននិយាយថាវេជ្ជបណ្ឌិតស្រវឹងនៅពេលធ្វើការវះកាត់ស្រ្តីនិងទារកមួយនេះ បន្ទាប់មកសាច់ញាតិរបស់នាងបានជូនដំណឹងនេះទៅប៉ូលីស។ ប៉ូលីសបានធ្វើតេស្តហើយបានបញ្ជាក់ថា វេជ្ជបណ្ឌិត Lakhani ពិតជាមានជាតិស្រវឹងមែន។ប៉ូលីសបានស្នើសុំ Postmortem ដើម្បីកំណត់ថាតើការស្លាប់នេះដោយសារតែការធ្វេសប្រហែសខាងវេជ្ជសាស្ត្រ។យោងតាមគោលការណ៍ណែនាំរបស់តុលាការកំពូលមានតែគណៈកម្មាធិដែលដឹកនាំដោយគ្រូពេទ្យវះកាត់ស៊ីវិលប៉ុណ្ណោះដែលអាចកំណត់ការចោទប្រកាន់ដោយការធ្វេសប្រហែសប្រសិនបើរបាយការណ៍នេះមានលក្ខណៈវិជ្ជមានយើងនឹងធ្វើចាត់វិធានការទៅតាមផ្លូវច្បាប់។
អត្តបទបកប្រែនិងកែសម្រួលដោយ: ផានិត
ប្រភពពី: CNA