កូនថោកទាប ខឹង​សុំ​លុយ​ឪពុក​មិនបាន ទាញដងរែក​វាយ​​ឪពុក​ បណ្ដាលឲ្យ​រ​យះ​កែងដៃ​ស្ដាំ ដេរអស់​៥​ថ្នេរ
-

ខេត្តតាកែវៈ កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅ​ភូមិតា​កឹម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្ត តាកែវ។ មានករណីហិង្សាហួសចិត្តមួយ ដោយជនសង្ស័យម្នាក់ ជាកូនថោកទាប មានឈ្មោះ សើ វេហា ភេទ​ប្រុស អាយុ២៩ឆ្នាំ រស់នៅ​ភូមិ​ឃុំកើតហេតុ។ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានប្រើហិង្សា​យក​ដងរែក​វាយ​​ឪពុក​របស់ខ្លួន មានអាយុ​៦៤ឆ្នាំ រស់នៅ​ជាមួយគ្នា បណ្ដាលឲ្យ​រ​យះ​កែងដៃ​ស្ដាំ ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​សុខភាព​ ដេរអស់​៥​ថ្នេរ​។ ដោយសារ​​ខឹង​សុំ​លុយ​ឪពុក​មិនបាន។ ករណីនេះ​ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​តាម​នីតិ​វិ​ធី​ច្បាប់ ៕