រំលឹកសារជាថ្មីម្ដងទៀត កាលពីថ្ងៃ១០ ខែ មេសា ឆ្នាំ២០១៨ ក្នុងពិធីជួបសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយបងប្អូនសមាគមខ្មែរ-ចិន នៅមជ្ឍមណ្ឌលកោះពេជ្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថ្លែងអំណរគុណ ចំពោះ អ្នកឧកញ៉ា គិតម៉េងដែលបានផ្ដល់ទីកន្លែងមួយនៅជិតវត្តភ្នំដែលមានតម្លៃប្រមាណ៨លានដុល្លាសំរាបមូលនិធិគន្ធបុប្ផាកម្ពុជា។

យោងតាមប្រភពគណនីរបស់លោក មួន រ៉ាម៉ាឌីបានសរសេរថា៖ «នេះពិតជាគំរូល្អណាស់ដែលសន្តានចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលដើម្បីជួយសង្គ្រោះកុមារកម្ពុជាទៅថ្ងៃអនាគត។ អំណោយជាដីមានតម្លៃ៨លានដុល្លានេះគ្រាន់តែជាកិច្ចចាប់ផ្តើមតែប៉ុណ្ណោះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវម៉ោ ចំណាន នឹងបន្តចូលរួមគាំទ្រមូលនិធិមន្ទីពេទ្យគុន្ធបុប្ផា តទៅមុខយូរអង្វែងទៀត»។
យើងសូមថ្លែងអំណអរគុណជាខ្លាំងនូវទឹកចិត្ត និងការបរិចាគដ៏ជ្រះថ្លា ដល់កុមារកម្ពុជារាប់លាននាក់។ សូមឲ្យអ្នកឧកញ៉ាជួបប្រទះតែសំណាងល្អ និងជោគជ័យគ្រប់ភារកិច្ចជំនួញ៕







