​ ពិតជាមានគំនិតល្អខ្លាំងណាស់ ដែលបានបង្កើត សួនសត្វមួយដែលមាន អំបូរ ពូជសត្វព្រៃកម្ររជាច្រើននៅក្នុងប្រទេសកម្ពុជាយើង ឲ្យកូនខ្មែរបានស្គាល់...
ស៊ីហៀង
-

ខេត្តមណ្ឌលគីរី៖ ជា​ខេត្ត​មួយ​សម្បូរ​សត្វ​ព្រៃ​គ្រប់​ប្រភេទ​រស់នៅ​ច្រើនយ៉ាង​ណាក្តី​ ​ប៉ុន្ដែ​ថ្មីៗ​នេះ​ វិស័យ​ឯកជន​បាន​បង្កើត​សួន​សត្វ​ ​ដើម្បី​ចិញ្ចឹម​អំបូរ​សត្វ​ព្រៃ​មួយ​ចំនួន​បន្ថែម​ទៀត​ ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទស្សនា​ក៏​ដូចជា​ចូលរួម​អភិរក្ស​អំបូរ​សត្វព្រៃ​នៅ​សល់​តិច​តួច ​ក្នុង​ដែន​ព្រៃ​ការពារ​នោះ​។ 

លោក ហេង តូច អាយុ៤៣ឆ្នាំ បានឱ្យដឹងថា សួនសត្វនេះបាន បង្កើតឡើងជិត ពីរឆ្នាំមកហើយ ដោយបានចិញ្ចឹមសត្វព្រៃចំនួន៥ប្រភេទ លើទំហំផ្ទៃដី ១០ហិកតា ហើយមានអ្នកមើល ថែចំនួន៤នាក់ និងបាន ចិញ្ចឹមសត្វព្រៃប្រមាណ៥ប្រភេទ ដែលមានចំនួនរាប់រយក្បាលក្រោម ការជួយឧបត្ថមគាំពារពីមូលនិធិ មយូរ៉ា ការពារសត្វព្រៃ ដើម្បីចូលរួមអភិរក្ស នឹងការពារពូជ សត្វព្រៃក្នុងខេត្តមណ្ឌលគិរី មានទីតាំងនាឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។អ្នកមើលថែសួនសត្វព្រៃនេះ

លោកបានឱ្យដឹងទៀតថា សួនសត្វនេះបង្កើតឡើងដោយស្ថិតក្រោមការគ្រប់គ្រងរបស់ មូល និធិ មយូរ៉ា ការពារសត្វព្រៃ ដើម្បីចូលរួមអភិរក្ស និងការពារពូជសត្វព្រៃ ដែលកំពុងរងការ គំរាមកំហែងរាល់ថ្ងៃ ពីការ បាញ់សម្លាប់ ឬកត្តានានាដែលបណ្តាលឱ្យសត្វទាំងនេះឈាន ទៅរកភាពវិនាសផុតពូជ។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៏ថា ការចិញ្ចឹមសត្វនេះ វាមានសារៈសំខាន់ ណាស់ ព្រោះវាជាការរួមចំណែក ក្នុងការអភិរក្សសត្វព្រៃនៅក្នុង ខេត្ដរបស់យើង។ ឯកឧត្តមបានបន្ថែមថា “តំបន់នេះជាតំបន់ទេសចរណ៍ អ៊ីចឹង បើក្រៅតែពី ការដើរលេង កម្សាន្តនៅតាមរមណីយដ្ឋានហើយនោះ វាអត់មានអីក្រៅពីទស្សនាមើលព្រៃ មើលសត្វអ៊ីចឹងវាអាចធ្វើឱ្យផលប្រយោជន៍ដល់វិស័យទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវ ទេសចរក្នុងខេត្តមណ្ឌលគិរីយើងនេះ”។

ឯកឧត្តម អភិបាលខេត្ត បន្តទៀតថា តំបន់នៅក្នុងខេត្ដនេះជាតំបន់ដែនជម្រកសត្វព្រៃ ប៉ុន្តែ អាជ្ញាធរនៅមិន ទាន់បានរៀបចំជាកន្លែងសួនសត្វណា ដើម្បីឱ្យភ្ញៀវមើល ហើយអ្វីដែលជាការ រៀបចំចិញ្ចឹមនៅសត្វគ្រប់ ប្រភេទកន្លងមកនេះ បានធ្វើឱ្យមានការចាប់អារម្មណ៏ ដល់អ្នកទេស ចរជាតិ អន្តរជាតិមួយចំនួនទៅកម្សាន្តជាប់ ជាប្រចាំ។

ក្នុងការបង្កើតសួនសត្វនេះដែរ មន្ទីរបរិស្ថានខេត្ដ ក៏បានថ្លែងគាំទ្រលើដំណើរការនៃសួនសត្វនេះដែរព្រោះវាបាន ចូលរួមចំណែកលើការគាំពារអំបូរសត្វព្រៃកម្រ និងក៏បានចូល រួមចំណែកទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលមកទស្សនាបន្ថែមសេដ្ឋកិច្ចសម្រាប់ ខេត្ត ផងដែរ។