កម្លាំង​សមត្ថកិច្ច​ ចុះឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ខណៈកំពុងរៀបការ​ខុសច្បាប់ ជាមួយនារីខ្មែរ នៅស្រុក​កៀនស្វាយ
-

កណ្តាលៈ កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅ​ភូមិ​សំរោង​ក្អែរ៣ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។ កម្លាំង​សមត្ថកិច្ច​ស្រុក​កៀនស្វាយ សហការ​ជាមួយ​ជំនាញ​ការិយាល័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ចុះទៅ​ទប់ស្កាត់​ករណី​ជនជាតិ​ចិន​ម្នាក់ មានឈ្មោះ YANG XIMING អាយុ៣០ឆ្នាំ ជា​ជន​ជាតិចិន ស្នាក់នៅ​សិប្បកម្ម​បោះពុម្ព​លី​ផេង (ភ្នំពេញ)។ រៀបការ​ខុសច្បាប់ ជាមួយភាគី​ខាង​កូនក្រមុំ​មានឈ្មោះ ត.ស.ជ អាយុ២៥ឆ្នាំ ៕