ថ្នាំញៀនក្នុងសង្គមរាល់ថ្ងៃនេះ កំពុងតែជំរុញសតិយុវជនមួយចំនួន លែងស្គាល់ឪពុកម្ដាយហើយ... លោកកូនតិរិច្ឆាន ប្រើប្រាប់ថ្នាំញៀនលើសកំរិត ទាញកាំបិត​បុ័ងតោ​ ដេញ​កាប់​ម្ដាយពេញភូមិ មិនឲ្យចូលផ្ទះ..
-

ភ្នំពេញៈ កាលពី​វេលា​ម៉ោងជាង៩យប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុច​ផ្ទះ​លេខ៥២៩ ផ្លូវជាតិ​លេខ៥ ក្រុមទី១៥ ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយកូនតិរិច្ឆានម្នាក់ មានឈ្មោះ មន្នី ច័ន្ទ​តារា ហៅ​ ញ៉ា​ញ់ អាយុ២៥ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ជា​មុខសញ្ញា​ចាស់​ប្រើប្រាស់។ បាន​យក​កាំបិត​បុ័ងតោ​ ដេញ​កាប់​ម្ដាយរបស់ខ្លួន​ មានឈ្មោះ ជួប ចិន្តា អាយុ៤១ឆ្នាំ មានមុខ​របរ ជាក​ម្មា​ការ​នី ស្នាក់នៅ​ចំណុច​ផ្ទះកើតហេតុ​ខាងលើ មិន​ឲ្យ​ចូល​ផ្ទះ​ឡើយ ដែលគេសង្ស័យ​ថា កំពុងបែក​ថ្នាំ។

ក្រោយពី​ទទួលបាន​សេចក្ដីរាយការណ៍ ពី​ប្រជាពលរដ្ឋ និង​ស្ត្រី​ជា​ម្ដាយ​ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បានធ្វើការបង្ក្រាប ចាប់ឃាត់ខ្លួនជនសង្សយ័នេះបានភ្លាមៗ ដកហូត​បាន​កាំ​បិតប័ុង​តោ​១ ផ្លែកាំបិត​ផ្គាក់​១ រួមជាមួយ​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន។ ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ដែល​បង្ក​អំពើហិង្សា​ក្នុង​គ្រួសារ (ទាញ​កាំបិត​ដេញ​កាប់​ម្ដាយ​របស់ខ្លួន​មិន​ឲ្យ​ចូល​ផ្ទះ) បន្ទាប់ពី​ឃាត់ខ្លួន រួមជាមួយ​វត្ថុតាង ត្រូវបាន​នាំយកមក​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ក្នុង​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕