ក្រុងព្រះសីហនុៈ តាមរបាយការណ៍ ពីនគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅម៉ោងជិត១០យប់ថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ លើផ្លូវ ឯករាជ្យ ត្រង់ចំណុច មុខការិយាល័យនគរបាលចរាចរណ៍ ក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះត្រួតពិនិត្យជាតិស្រវឹង ត្រួតពិនិត្យអ្នកបើកបររថយន្តគ្មានបណ្ណបើកបរ និងបណ្ណបើកបរមិនត្រឹមត្រូវដោយទទួលលទ្ធផល ៖

1-ត្រួតពិនិត្យជាតិស្រវឹងរថយន្ត ចំនួន២៥គ្រឿង (លទ្ធផលវិជ្ជមាន)។ 2-បាននាំយករថយន្ត ចំនួន១៤គ្រឿង បើកបរដោយជនជាតិចិន មកកាន់ការិយាល័យចរាចរណ៍ មានដូចខាងក្រោម ៖
១- រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-8559។ ២-រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ស្លាក លេខព្រះសីហនុ 2B-7200។ ៣-រថយន្តម៉ាក HIGH LANDER ពណ៌ ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2AS-1903។ ៤-រថយន្តម៉ាក LAND CRIUSER ពណ៌ ស្លែរ ពាក់ស្លាក លេខភ្នំពេញ 2D-4899។ ៥-រថយន្តម៉ាក RAV4 ពណ៌ ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2Z-0060។ ៦-រថយន្តម៉ាក LEXUS RX330 ពណ៌ ស ពាក់ស្លាក លេខភ្នំពេញ 2Y-9364។ ៧-រថយន្តម៉ាក HIGH LANDER ពណ៌ ក្រហម ពាក់ស្លាក លេខព្រះសីហនុ 2A-8339។

៨-រថយន្តម៉ាក HIGH LANDER ពណ៌ ទឹកមាស ពាក់ស្លាក លេខសៀមរាប 2B-9801។ ៩-រថយន្តម៉ាក HIGH LANDER ពណ៌ ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2AH-7680។ ១០-រថយន្តម៉ាក HIGH LANDER ពណ៌ ទឹកមាស ពាក់ស្លាក លេខភ្នំពេញ 2AH-6505។ ១១-រថយន្តម៉ាក HYUNDAI STARIX ពណ៌ ស ពាក់ស្លាក លេខព្រះសីហនុ 2B-7281។ ១២-រថយន្តម៉ាក BMW ពណ៌ ស ពាក់ស្លាក លេខភ្នំពេញ 2AU-5208។ ១៣-រថយន្តម៉ាក HYUNDAI STARIX ពណ៌ ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2AX-8098។ ១៤-រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ស្លាក លេខភ្នំពេញ 2S-7228។ មានបណ្ណបើកបរត្រឹមត្រូវ ក្រោយពិនិត្យរួចអនុញ្ញាតអោយត្រលប់ទៅវិញ។ មន្រ្តីនគរបាលចរាចណ៍ក្រុងព្រះសីហនុ បានឲ្យដឹងថា រថយន្តទាំងអស់បានយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ក្រុងព្រះសីហនុ ចំនួន១៣គ្រឿង ៕





