ភ្ងាក់ផ្អើលជាខ្លាំង! លោក ឧកញ៉ា វណ្ណ រ៉ាម៉ុន ដែលជាថៅកែកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានបាញ់សម្លាប់ខ្លួនឯង ដោយពុំដឹងមូលហេតុ
-

ភ្នំពេញ៖ ភ្ងាក់ផ្អើលជាខ្លាំងបន្ទាប់ពីទទួលបានដំណឹងថា លោក ឧកញ៉ា វណ្ណ រ៉ាម៉ុន ដែលជាថៅកែដរកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានធ្វើឃាតសម្លាប់ខ្លួនឯងដោយកាំភ្លើង និងមិនដឹងពីមូលហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអង្គារ៍ ទី០៤​ ខែធ្នូ ឆ្នាំ២០១៨ កាលវេលាម៉ោងប្រហែល៥ល្ងាច។

កន្លែងកើតហេតុស្ថិតនៅទីស្នាក់ការកំពង់ចម្លង ស្ថិតក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល បន្ទាប់ពីកើតហេតុភ្លាមៗនោះសមត្ថកិច្ចក៏បានចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច្ឆ័យសព ដោយបានប្រទះឃើញ សពជនរង់គ្រោះស្លាប់ដោយសារតែធ្វើអត្ដឃាតខ្លួនឯង ព្រោះថាសាកសពរបស់លោក វណ្ណ រ៉ាម៉ុន បានកាន់កាំភ្លើងប្រភេទម៉ាក K59 ជាប់នឹងដៃថែមទៀតផង។

ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា មិនទាន់បានបញ្ជាក់អំពីដើមហេតុ នៃករណីនេះនៅឡើយទេ ព្រោះថាក្នុងកំឡុងពេលនេះក្រុមស្នងការជំនាញកំពុងតែស្វែងរកភស្ដុតាំងបន្ថែម និងធ្វើកំណត់ហេតុយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់អោយបានច្បាស់លាស់ជាមុនសិន ទើបធ្វើការសម្រេចលទ្ធផលតាមក្រោយ៕