ក្រោយពីការវះកាត់ជាង១០ម៉ោងរួចមក ស្រ្តីវ័យ32ឆ្នាំម្នាក់ ដែលគេដឹងថា បានសំរាលកូនមកដោយមិនមានស្បូននោះទេ ហើយនាងត្រូវបានទទួលការបរិច្ចាគស្បូន ពីស្រ្តីម្នាក់ទួៀត ដែលបានស្លាប់កាលពីឆ្នាំ ២០១៦។ អ្វីដែលគួរអោយអស្ចារ្យនោះ គឺទារកដែលបានសម្រាលមកនោះ បានបង្កើតមកដោយសុវត្តិភាព។ ក្នុងកំឡុងពេលប្រហែល6សប្តាហ៍ ដែលនាងពពោះ។

វេជ្ជបណ្ឌិត Dani Ejzenberg មកពីមន្ទីរពេទ្យ das Clínicas នៅសៅប៉ូឡូបាននិយាយថាការប្តូរស្បូនដំបូងបង្អស់ពីអ្នកបរិច្ចាគដែលបានស្លាប់នោះពិតជាធ្វើឲ្យទារកម្នាក់នេះមានសុខភាពល្អក្នុងការសំរាលមែន។ ការផ្សាយបន្តផ្ទាល់ពីអ្នកបរិច្ចាគគឺជាកត្តាសំខាន់ខាងវេជ្ជសាស្ត្របង្កើតឱ្យមានលទ្ធភាពនៃការសម្រាលកូនចំពោះស្ត្រីដែលគ្មានកូនជាច្រើនដែលអាចទទួលបានជំនួយពីអ្នកផ្តល់ការបរិច្ចាគស្បូន និងជំនួយខាងធ្នែកវេជ្ជសាស្រ្តពេទ្យអោយបានត្រឹមត្រូវ។

ទោះជាយ៉ាងណាក្តីអ្នកបរិច្ចាគស្បូនគឺតែងទទួលរងនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដោយការរលូតនិងហូរឈាម ប៉ុន្តែប្រសិនស្រ្តីមានសុខភាពអូវែល្អនោះក្នុងការវះកាត់និងទទួលបានជោគជ័យជាក់ជាមិនខាន។ ភាគច្រើនការបរិច្ចាគដោយផ្ទាល់គឺមានតែក្រុមគ្រួសារ ឬមិត្តភក្តិជិតស្និទ្ធតែប៉ុណ្ណោះ។ វេជ្ជបណ្ឌិត Srdjan Saso មកពីមហាវិទ្យាល័យ Imperial College London បាននិយាយថាលទ្ធផលដែល គួរឱ្យរំភើបខ្លាំងណាស់នោះគឺទារកដែលមានទម្ងន់ជាងពីរគីឡូកន្លះបានប្រសូត្រដោយជោគជ័យ។

អត្តបទបកប្រែនិងកែសម្រួលដោយ: ផានិត
ប្រភពពី: CNA