ព្រះសីហនុ ៖ មានបុរស ម្នាក់ ដែលមហាជន និង សមត្ថកិច្ច អះអាងថា មាន សតិ មិន ល្អ ដោយ មើល ទៅ លើ កាយវិការ ព្រម ទាំង សម្តី សំដៅ នោះ បាន បើក រថយន្ត បង្ក គ្រោះថ្នាក់ ចរាចរ ។ ប៉ុន្តែ មិន បណ្ដាល ឱ្យ នរណា ម្នាក់ រងរបួស ដល់ស្លាប់ ទេ ។ហេតុការណ៍ គ្រោះថ្នាក់ ចរាចរ នេះ កើតឡើង នៅ វេលា ម៉ោង ១១ ថ្ងៃទី ៥ ខែ ធ្នូ ចំណុច ផ្លូវជាតិលេខ៤ មុខ សាលារៀន ព្រៃនប់ ក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ច បញ្ជាក់ថា មានគ្រោះថ្នាក់ចរាចរមួយ កើតឡើង រវាងរថយន្ត មួយ គ្រឿងម៉ាកហុិនដាយ ពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ 3A-2709 ទិសដៅពីខេត្តព្រះសីហនុ ទៅ ភ្នំពេញ អ្នកបើកបរឈ្មោះ សុខ ហុីម ភេទប្រុស អាយុ៣៩ឆ្នាំ ខណះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក កូរ៉ូឡាពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2J-1299 បើកបុកពីក្រោយរថយន្តហុិន ដាយពេញទំហឹង បណ្តាលអោយអ្នកបើកបររថយន្តកូរ៉ូឡាឈ្មោះ ដារ៉ា ភេទប្រុស រស់នៅខេត្តព្រះសីហនុ សតិមិនល្អ រងរបួសស្រាល និង អ្នករួមដំណើរ ម្នាក់ ទៀត រងរបួស ស្រាល ដែរ។ ក្រោយកើតហេតុរថយន្តម៉ាក ហុិនដាយបានបើកគេច រហូតមកដល់ភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ទើបកម្លាំងអាវុធហត្ថស្រុកធ្វើការឃាត់រថយន្តនិងអ្នកបើកបរប្រគល់ជូនកម្លាំង នគរបាល ស្រុកព្រៃនប់អនុវត្តបន្ត តាម នីតិវិធី ៕




ដោយៈ ភារ៉ា