វីដេអូសំណើច... លោកបងចោរទើបរៀនលួចថ្មីៗ ខុសបច្ចេកទេស ប៉ូលីសចាប់វៃខ្នោះ....(មានវីដេអូ)
-

នេះជារឿងមួយដែលគួរអោយអស់សំណើចមែន ចំពោះចោរប្លន់ម្នាក់នេះ ដែលបានបន្លំខ្លួនធ្វើជាអតិថជនចូលទៅទិញខ្សែក នៅហាងលក់មាសមួយកន្លែង នៅពេលដែលបុរសជាចោរម្នាក់នេះ បាន មកដល់ ក៍បានអោយអ្នកលក់ជួយយក​ខ្សែកមាស​មួយខ្សែ ដើម្បីពាក់សាកមើលតើសាកសមនិងខ្លួនឯងដែរឬទេ។ នៅខណះពេលដែរចោរម្នាក់នេះបានពាក់សាកមើល ហើយ​ថាសម ចោរម្នាក់នេះបានធ្វើសកម្មភាពរត់គេចខ្លួន ប៉ុន្តែភ្លាម​ៗ នេះពេលដែលចោរប្លន់នេះ​បានរត់សំដៅមកបើក​ទ្វារ​តែ​ទ្វារ​ត្រូវបានជាប់សោ ព្រោះម្ចាស់ហាងលក់​មាសបានរៀបចំប្រព័ន្ទសុវត្តិភាពការពារទុកជាមុនរួចស្រេច វីដេអូនេះបាន​បង្ហោះ​នៅលើបណ្តាញសង្គមបង្ហាញនូវសកម្មភាពនេះទាំងស្រុង។