ពោធិ៍សាត់ៈ កាលពីវេលាម៉ោង២ៈ៣០នាទីយប់ទាបភ្លឺ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ អ្នកស្រី ឆាំ រឿន ភេទស្រី អាយុ៥១ឆ្នាំ រស់នៅចំណុចតក់ឡក់ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បានសុំអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ទៅលើកូនប្រុសបង្កើតរបស់គាត់ ព្រោះតែទ្រាំលែងបាននិងកូនតិរិច្ឆាន ដែលជក់ថ្នាំញៀនរហូតបែកសតិ និយាយមិនដឹងអី រហូតយកដែលកេះដុតផ្ទះខ្លួនឯងឆេះគ្មានសល់។

ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបាននាំខ្លួនឈ្មោះ ពុំ ហៀន ដែលកំពុងដេកនិយាយម្នាក់ឯង លើរានក្បែរមាត់អូរតក់ឡក់ ខាងក្រោយផ្ទះរបស់ខ្លួន និងបានរកឃើញសម្ភារ:សម្រាប់ជក់ថ្នាំញៀនមួយកំប្លេ និងស្នាមឆេះផ្ទះនៅហ៊ុយផ្សែងនៅឡើយ បន្ទាប់មកសមត្ថកិច្ចបានធ្វើតេស្តទឹកនោមរបស់ឈ្មោះ ពុំ ហៀន ស្វែងរកសារធាតុញៀន ជាលទ្ធផលឃើញ វិជ្ជមាន។ ម្តាយពុំមានលទ្ធភាពយកកូនទៅមណ្ឌលកែប្រែ គាត់បានសំណូមពរឲ្យសមត្ថកិច្ច បញ្ជូនកូនប្រុសគាត់ ទៅកែប្រែខ្លួននៅក្នុងពន្ធនាគារ តាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ៕


