​ព្យុះកំបុតត្បូងដ៏កាចសាហា​វមួយ បានវាយប្រហារទៅលើកោះជ្វា ភាគខាងលិច នៃប្រទេសឥណ្ឌូនេស៊ី បានឆក់យកជីវិតមនុស្ស២នាក់ មនុស្សម្នាក់ត្រូវបានខ្យល់....
-

ឥណ្ឌូនេស៊ី៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ព្យុះកំបុតត្បូងមួយបានវាយប្រហារទីក្រុង Bogor ប្រទេស​ឥណ្ឌូនេស៊ី នៅលើកោះជ្វា ភាគខាងលិច ថ្ងៃព្រហស្បតិ៍ទី៦ ធ្នូ ២០១៨ ដោយបានឆក់យកជីវិតមនុស្សម្នាក់ ​និងបានធ្វើអោយ​បាត់បង់​ទ្រព្យសម្បត្តិ​និង​ខូច​ខាត​ផ្ទះជាច្រើនខ្នង។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៣រសៀល  (ម៉ោងក្នុងស្រុក) ហើយបានសម្លាប់អ្នកបើកបររថយន្តម្នាក់ មានឈ្មោះ Enny Retno អាយុ៤៥ឆ្នាំ បន្ទាប់ពីដើមឈើមួយ បានបាក់ធ្លាក់លើរថយន្តរបស់គាត់។ មន្ត្រីអាកាសធាតុ​ ក្នុងតំបន់​ត្រូវបាន​រាយការណ៍​ថា ​ព្យុះកំបុតត្បូងនេះ មានល្បឿនខ្យល់៥០គម ​ដែលបានបង្កឲ្យមានគ្រោះ​ថ្នាក់ យ៉ាងធ្ងន់ធ្ងរ នៅចុងរដូវវស្សារនេះ ៕

បកប្រែនិងកែសម្រួលដោយ: ផានិត

ប្រភពពី: CNA