ក្មេងស្រីអាយុ 3 ឆ្នាំម្នាក់ឈ្មោះ Yan Yan មកពីខេត្ត Shandong ប្រទេសចិនបានក្លាយជាអ្នករស់រានមានជីវិតពីជំងឺមហារីកសុដន់ដែលវ័យក្មេងបំផុត នៅពេលដែលការព្យាបាលរបស់នាងត្រូវបានអនុវត្តយ៉ាងជោគជ័យបន្ទាប់ពីការរកឃើញដំបូងនៃជំងឺនេះ។ ប្រភពមួយបានបានរាយការណ៍ថា ម្ដាយរបស់នាងបានឃើញដំពកមួយនៅលើដើមទ្រូងខាងឆ្វេង ទើបគាត់សង្ស័យហើយបានបញ្ជូនកូនស្រីរបស់គាត់ទៅកាន់បន្ទីរពេទ្យភ្លាមៗ ។

នៅពេលពិនិត្យរួចរាល់ហើយលោកវេជ្ជបណ្ឌិតបានប្រាប់ម្តាយឱ្យឈប់ផ្តល់អាហារបំប៉នរបស់ Yan Yan ដោយសារតែកូនស្រីរបស់នាងកំពុងបង្ហាញពីភាពលូតលាស់ខាងផ្លូវភេទ។ ទោះជាយ៉ាងណាក៏ដោយម្តាយរបស់ Yan Yan បានបង្ហើបឱ្យដឹងថាកូនស្រីរបស់គាត់មិនបានទទួលថ្នាំគ្រាប់អ្វីនោះទេ។ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យជៀងស៊ូបានពិនិត្យ ឃើញថាសុដន់ខាងឆ្វេងរបស់ យ៉ានយ៉ាន មានម៉ាសនិង កូនកណ្តុរហើមនៅក្លៀករបស់នាង ។ ក្រោយពីការច្រិបយកដុំសាច់នៅលើទ្រូងខាងឆ្វេងចេញហើយ លោក វេជ្ជបណ្ឌិតបានបង្ហាញឱ្យឃើញថា Yan Yan បានទទួលរងពីជំងឺមហារីកសុដន់ពិតមែន (Secretory Breast Carcinoma) (SBC) ។

បន្ទាប់ពីនោះ Yan Yan បានឆ្លងកាត់ការវះកាត់ដែលត្រូវបានអនុវត្តដោយអ្នកឯកទេសជំងឺមហារីកសុដន់ Tang Jin Hai ។ មុនពេលវះកាត់វេជ្ជបណ្ឌិតបានពិគ្រោះយោបល់ជាមួយអ្នកឯកទេសជាច្រើនមកពីសាលាវេជ្ជសាស្ត្រហាវ៉ាដហើយបានរៀបចំសន្និសីទវីដេអូជាមួយពួកគេដើម្បីនិយាយអំពីផែនការព្យាបាល។ Yan Yan ត្រូវបានត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី៣ ខែ ធ្នូ ឆ្នាំ២០១៨ក្រោយពីការវះកាត់។ វាពិតជាបទពិសោធន៍ដ៏លំបាកមួយដើម្បីវះកាត់ដុំសាច់មហារីកនេះ ជាពិសេស ម្រាប់កុមារីដូចជា Yan Yan ក្រុមគ្រូពេទ្យបានសរសើរកុមារី Yan Yan ថាមានភាពអត់ធ្មត់របស់កុមារីនេះក្នុងការវះកាត់៕


អត្តបទបកប្រែនិងកែសម្រួលដោយ: ផានិត
ប្រភពពី: World Of Buzz